ឯកឧត្តម ឃួង ស្រេង ព្រមានហាមដាច់ខាត ចំពោះការយកលុយជាថ្នូរ នឹងការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ

//s9.kh1.co/c2/c2b0055ae90d091c9c4f776ab7092b9ac6e8e718.jpg
សង្គម

 ២៩-កក្កដា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

លោក ឃួង ស្រេង មិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរ នឹងការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ

រាជធានីភ្នំពេញ៖  ​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិទាំងអស់ ដែលមានសិទ្ធិចែកប័ណ្ណចាក់ការពារកូវីដ១៩ ដល់កុមារ ចាប់ពីអាយុ ១២ដល់១៧ឆ្នាំ គឺមិនអនុញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនឹងការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងជូនកុមារនោះទេ បើមានករណីបែបនេះ គឺឯកឧត្តម ឃួង ស្រេង មិនមានការយោគយល់ជាដាច់ខាត៕ នេះបើតាមការចុះផ្សាយរបស់ក្រសួងសារព័ត៍មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងព្រមានបែបនេះ តាមរយៈវីដេអូកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីធានាប្រសិទ្ធិភាព ក្នុងអំឡុងពេលចាក់វ៉ាក់សាំងបានដំណើរការទៅរលូន។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ ឆ្នាំនេះ អាជ្ញាធររបស់យើងត្រូវតែរៀបចំនិងធ្វើឡើងឱ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឱ្យមាននរណាម្នាក់យកលុយជាថ្នូរនឹងការចេញប័ណ្ណចាក់សាំងជូនកុមារនោះទេ ។ បើនៅតែមានសកម្មភាពបែបនេះ នោះអាជ្ញាធររាជធានីភ្នំពេញមិនយោគយល់ជាដាច់ខាត ។ ដូច្នេះ អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនឹងការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។

សូមរម្លឹកដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ដល់១៧ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសីទកាសែតផងដែរ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ៕

ប្រភព៖ ក្រសួងព័ត៍មាន

ឯកឧត្តម ឃួង ស្រេង
ឯកឧត្តម ឃួង ស្រេង
ឯកឧត្តម ឃួង ស្រេង
ឯកឧត្តម ឃួង ស្រេង
ឯកឧត្តម ឃួង ស្រេង និងអាជ្ញាធរពាក់ព័ន្ធ
ឯកឧត្តម ឃួង ស្រេង និងអាជ្ញាធរពាក់ព័ន្ធ
ឯកឧត្តម ឃួង ស្រេង និងអាជ្ញាធរពាក់ព័ន្ធ
ឯកឧត្តម ឃួង ស្រេង និងអាជ្ញាធរពាក់ព័ន្ធ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T