គួរអនិច្ចា! ថាថៃ ដល់កម្រិតលំបាក តែភូមាវិញ ក៏មិនចាញ់គ្នាដែរ គ្រោះមកដល់៣ជាន់ ក្នុងពេលតែមួយ

//s9.kh1.co/58/582c95c908570c8dbcdb567e05191d00bf15a2a3.jpg
សង្គម

 ២៩-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គួរឲ្យអនិច្ចា ក្រោយឃើញ ស្ថានភាពប្រទេសជិតខាងក្លាយដូច្នេះ ខណៈថៃដល់កម្រិតលំបាកហើយ ភូមា ក៏មិនចាញ់គ្នាទៀត គ្រោះ៣ជាន់

មីយ៉ាន់ម៉ា ៖ ដូចដែរដឹងស្រាប់ហើយថា បច្ចុប្បន្ននេះ ថៃកំពុងតែ ស្ថិតនៅក្នុងស្ថានភាព វឹកវរខ្លាំង ព្រោះតែ ការរីករាលដាល នៃជំងឺកូវីដ១៩ វាយលុកខ្លាំង រហូតដល់មាន អ្នកជំងឺត្រូវដេកស្លាប់តាម ចិញ្ចើមផ្លូវ ព្រោះមន្ទីរពេទ្យ ខ្វះគ្រែព្យាបាល ដោយសារ មានចំនួនអ្នកឆ្លងច្រើនពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ប្រសិនបើក្រឡេកទៅក្នុង ប្រទេសតំបន់អាស៊ាន មីយ៉ាន់ម៉ា ហៅ ភូមា វិញ ក៏មិនខុសគ្នាឆ្ងាយប៉ុន្មានដែរ ស្របពេល កម្រិតនៃការឆ្លងកូវីដ ក៏មានចំនួនច្រើន អ្នកស្លាប់ក៏កាន់តែកើនឡើងហើយនោះ ភូមា ត្រូវជួបគ្រោះ២ជាន់ បន្ថែមទៀត ក្នុងនោះ គឺរដ្ឋមួយក្នុងប្រទេសភូមា កំពុងទទួលរងទឹកជំនន់ ក៏ធ្វើឲ្យរងការខូចខាតច្រើន ដែលក្នុងពេលនោះ ប្រជាជនក៏ ត្រូវស្លាប់ ក្នុងការធ្វើរដ្ឋប្រហារ ថែមទៀតផង។

គួរបញ្ជាក់ថា នេះបើយោងតាម ការបញ្ជាក់របស់ KhmerTomorrow ដែលបានបញ្ជាក់យ៉ាងដូច្នេះថា ៖

រូបភាពប៉ុន្មានសន្លឹកនេះ ឃើញហើយខ្លោចចិត្តយ៉ាងខ្លាំង ទុក្ខជាន់ទុក្ខហើយ ភូមា ជួបគ្រោះ 3ក្នុងពេលតែមួយបញ្ហា ១. កូវីដ-១៩  ២. គ្រោះធម្មជាតិ  ៣. ស្លាប់ដោយសាររដ្ឋប្រហាររបស់របបយោធា ក្រុមជំនួយជនស៊ីវិលមីយ៉ាន់ម៉ាដើរប្រមូលសាកសពតាមផ្ទះភូមិអ្នកដែលស្លាប់ដោយសារកូវីដ-១៩ បញ្ហាប្រឈមបន្ថែមទៀតគឺទឹកជំនន់នៅ រដ្ឋការ៉ែន ដោយដឹកសាកសពតាមទូកយកទៅបូជា ឆ្ងាយពីភូមិអ្នកស្រុក។ តួលេខឆ្លងថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២១ ជិត 5000ករណី និងស្លាប់ច្រើនជាង 300នាក់៕

khmerTomorrow

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T