កាចណាស់! ប្រកួតមិត្ដភាពប៉ះក្រុម Roma យប់មិញ Pepe លេងក្បាច់ចាស់ផ្អើលពេញតារាង (មានវីដេអូ)

//s9.kh1.co/00/00b6b098897c5d7ac0e38d509ce4581fa42b7f9e.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រកួតមិត្ដភាពប៉ះក្រុម Roma យប់មិញ Pepe លេងក្បាច់ចាស់ផ្អើលពេញតារា។

អឺរ៉ុប៖ ក្រុម Porto បានធ្វើការប្រកួតមិត្ដភាពកម្ដៅសាច់ដុំ ជាមួយក្រុម Roma កាលពីយប់មិញនេះ នៅឯកីឡដ្ឋាន Camp Bela Vista ដោយបញ្ចប់ក្នុងលទ្ធផល ១ ទល់នឹង ១ ហើយទន្ទឹមនឹងនោះ ក៏មានការប៉ះទង្គិចគ្នាមួយប្រាវនៅក្នុងតង់ទី២ផងដែរ រវាងកីឡាករ Pepe នឹង Henrikh Mkhitaryan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/83/836f4fdf3b50025d36f349b258b1e005c2a8dd2d.jpg

នៅមុនពេលមានការប៉ះទង្គិចគ្នា គេមើលឃើញថា Pepe បានព្យាយាមរត់ទៅបាំង និងបានភ្ជាប់កែងដៃទៅជាមួយ បណ្ដាលឲ្យប៉ះត្រូវផ្ទៃមុខរបស់កីឡាករ Mkhitaryan មួយទំហឹង ជាហេតុធ្វើឲ្យរូបគេខឹងសម្បាយ៉ាងខ្លាំង ហើយបានស្ទុះមករក Pepe វិញ មួយរំពេចតែម្ដង។  

https://s9.kh1.co/__image/w=650,h=367,q=100/75/7525155a771bcd044718cfddf216f4b844a68f3c.jpg

ទោះជាយ៉ាងណា ភ្លាមៗនោះទាំងក្រុមការងារ និងមិត្ដរួមក្រុមជាច្រើន ក៏បានរត់មកឃាត់ដើម្បីកុំឲ្យកើតមានជម្លោះកាន់តែធំផងដែរ។

នៅទីបំផុត អតីតកីឡាករក្រុម Manchester United និង Arsenal កីឡាករ Mkhitaryan ត្រូវអាជ្ញាកណ្ដាលផ្ដល់ជូនកាតលឿង ខណៈ Pepe បានរួចផុតការពិន័យ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពsportbible

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T