នឹកទេ? ចង់ដឹងអត់ថា ពេលនេះតួឯកស្រីស្វារ៉ា ក្នុងរឿងបន្លាស្នេហ៍ក្នុងបេះដូង សុខទុក្ខយ៉ាងណាហើយ?

//s9.kh1.co/48/48c7073ca5e8f4bffacf9d2c0996819412291a36.png
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រមានការនឹករលឹក ស្វារ៉ា ជាខ្លាំង នាងជាតួឯកស្រីដែលសម្ដែងនៅក្នុងរឿងភាគឥណ្ឌា បន្លាស្នេហ៍ក្នុងបេះដូង កាលពីប៉ុន្មានឆ្នាំមុន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាច្រើនមិនថានៅក្នុងស្រុកខ្មែរឬបរទេស។

កម្សាន្ត៖ កាលពីឆ្នាំ២០១៦ រឿងភាគឥណ្ឌាមួយនេះទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកទាំងនៅក្នុងស្រុកខ្មែរនិងក្រៅប្រទេស។ រឿង បន្លាស្នេហ៍ក្នុងបេះដូង ដែលបានចាក់បញ្ចាំងក្នុងទូរទស្សន៍ប៉ុស្តិ៍ម៉ាយធីវី MYTV ពិតជាធ្វើឲ្យអ្នកទស្សនាជក់ចិត្តតាមដានសាច់រឿង ជាពិសេសគឺមហាជនស្រលាញ់ពេញចិត្តតួឯកស្រី ស្វារ៉ា ដែលសម្ដែងក្នុងរឿងនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Helly Shah នៅក្នុងរឿង បន្លាស្នេហ៍ក្នុងបេះដូង
Helly Shah នៅក្នុងរឿង បន្លាស្នេហ៍ក្នុងបេះដូង

តួឯកស្រីម្នាក់នេះ មានឈ្មោះពិតថា Helly Shah កើតនៅឆ្នាំ ១៩៩៦ សព្វថ្ងៃមានអាយុ ២៥ឆ្នាំ នាងមិនត្រឹមតែជាតារាសម្ដែងដែលមានទេពកោសល្យនោះទេ នាងក៏ជាតារាបង្ហាញម៉ូតមួយរូបដែរ ទោះបីជាមានកម្ពស់ត្រឹមតែ ១ម៉ែត្រ៥៨សង់ទីម៉ែត្រក្ដី ប៉ុន្ដែនាងមានឈ្មោះល្បីល្បាញខ្លាំងណាស់។ 

Helly Shah
Helly Shah

លើសពីនោះ Helly បានដើរតួជា នាងស្វារ៉ា ដែលបានឆក់យកដួងចិត្តប្រិយមិត្តឲ្យស្រលាញ់គាំទ្រ ដែលធ្វើឲ្យនាងផ្ទុះប្រជាប្រិយភាពចាប់ពីពេលនោះមក។ បើទោះបីជារឿងភាគមួយនេះ បានចប់ទៅជាច្រើនឆ្នាំហើយក្ដី ប៉ុន្ដែអ្នកគាំទ្រនៅតែមានសេចក្ដីនឹករលឹកចំពោះតួអង្គនៅក្នុងរឿង ជាពិសេសតួឯកស្រីស្វារ៉ានេះឯង។ 

Helly Shah
Helly Shah

បច្ចុប្បន្ន Helly Shah កំពុងតែមម៉ាញឹកនឹងការងារសិល្បៈរបស់ខ្លួននៅឯប្រទេសកំណើតឥណ្ឌា។ ប៉ុន្ដែទោះបីជានាងរវល់កិច្ចការយ៉ាងណាក៏ Helly មិនភ្លេចថតរូបបង្ហាញនៅក្នុងបណ្ដាញសង្គមរបស់នាងឲ្យហ្វេនបានតាមដានជាបន្ដបន្ទាប់។ 

Helly Shah
Helly Shah

សូមចុចលីងខាងក្រោមដើម្បីចូលទៅកាន់គណនី Facebook ផេករបស់តារាស្រី Helly Shah៖

https://www.facebook.com/iamhellyshah

Helly Shah
Helly Shah
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T