មានចឹងទៀត! អ្នកគាំទ្រ Chelsea មួយចំនួនទាមទារឲ្យកីឡាកររូបនេះចាកចេញពីក្លិប

//s9.kh1.co/5f/5f46392d9e53bfc3219473e46f51780e3c8896c9.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រ Chelsea ចង់ឲ្យ Abraham ចាកចេញពីក្លិប

អង់គ្លេស៖ អ្នកគាំទ្រ Chelsea ជាច្រើនចង់ឲ្យខ្សែប្រយុទ្ធ Tammy Abraham ចាកចេញពីក្លិបតោខៀវ Chelsea និងទទូចសុំឲ្យក្លិបកាំភ្លើងធំ Arsenal ទិញយកកីឡាកររូបនេះទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

ភាគីរបស់លោកគ្រូបង្វឹក Mikel Arteta ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់បាន Abraham ដែលកីឡាកររូបនេះក៏ធ្លាប់និយាយថាគេជាអ្នកគាំទ្ររបស់ Arsenal តាំងពីក្មេងផងដែរ។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

អ្នកកាសែត Fabrizio Romano បានបង្ហើបព័ត៌មានគួរឲ្យទុកចិត្តបានមួយថា Arsenal ពុំទាន់បានដាក់សំណើផ្លូវការដើម្បីទិញយក Tammy Abraham ទេប៉ុន្តែពួកគេចូលចិត្តកីឡាកររូបនេះខណៈដែល Chelsea ដឹងថា Arsenal ចង់បានកីឡាកររបស់ខ្លួន។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

កន្លងមកលោកគ្រូបង្វឹក Thomas Tuchel ក៏បានផ្ញើសារដាស់តឿនគេដែរថាបើសិនគេមិនខំប្រឹងលេងឲ្យល្អជាងនេះទេនោះគេមិនអាចជាប់ជម្រើស១១នាក់ដំបូងបានឡើយ។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

ដោយឡែក អ្នកគាំទ្រ Chelsea បានបង្ហាញការមិនពេញចិត្តចំពោះខ្សែប្រយុទ្ធរូបនេះដោយថែមទាំងទាមទារឲ្យ Arsenal ប្រញាប់ទិញយក Abraham ទៀតផង។ នៅថ្ងៃម្សិលមិញនេះ Chelsea ក៏បានប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្លិប Bournemouth ដែល Abraham បានចូលលេងដែរតែនៅមិនទាន់លេងបានកម្រិតល្អតាមអ្នកគាំទ្រចង់បាននោះឡើយ។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

អ្នកគាំទ្រទាំងនោះបាននិយាយថា៖

Arsenal អាចយក Tammy Abraham បាន។

អ្នកគាំទ្រ Chelsea

ពេលខ្ញុំមើល Tammy Abraham លេង(ទល់នឹង Bournemouth) គឺខ្ញុំគិតថាគេសមនឹងលេងឲ្យក្លិបដូច Arsenal។ 

អ្នកគាំទ្រ Chelsea

Tammy Abraham គឺជាកីឡាករដែលលេងអន់បំផុត។ ខ្ញុំធ្លាប់ឃើញកីឡាករលេងនៅ Chelsea រាប់មិនអស់។ ខ្ញុំធ្លាប់ឃើញ Bakayoko,Morata និង Drinkwater លេងតែគ្មានអ្នកណាលេងអន់ដល់កម្រិតគេទេ។ សូមបញ្ចប់ភាពអាប់ឱនរបស់ពួកយើងទៅ Arsenal ។ 

អ្នកគាំទ្រ Chelsea

Arsenal មកទិញ Tammy Abraham ឲ្យឆាប់ឡើង។

អ្នកគាំទ្រ Chelsea

Tammy Abraham មិនគួរពាក់អាវ Chelsea ទៀតទេ សូមឲ្យគេទៅលេងនៅ Arsenal ទៅ។ 

អ្នកគាំទ្រ Chelsea

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T