នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ថាវិបត្តិកូវីដនឹងចប់ ក្នុងរយៈពេលយ៉ាងយូរ៤សប្តាហ៍ខាងមុខ

//s9.kh1.co/11/11091dae4210430ecd57ce319a2a56ca42aa20d1.jpg
សង្គម

 ២៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ថាវិបត្តិកូវីដនឹងផុតរលត់ ក្នុងរយៈពេលយ៉ាងយូរ៤សប្តាហ៍ខាងមុខ

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចាន់អូចា មានប្រសាសន៍ថា ការផ្ទុះរាលដាលកូវីដ១៩ដែលអាក្រក់បំផុត ចាប់តាំងដើមដំបូងនៃរោគរាត្បាតនេះ នៅក្នុងប្រទេសថៃ គួរតែចប់ ក្នុងរយៈពេល២ ឬ ៣ ឬប្រហែល ៤សប្តាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Bangkok Post ខណៈលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូចា ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលបីម្សិលមិញ ហើយក្នុងនោះ លោកនាយករដ្ឋមន្ត្រីរូបនេះ បានណែនាំទីភ្នាក់ងារដែលពាក់ព័ន្ធត្រូវផ្តល់ព័ត៍មានដល់សាធារណជនឱ្យបានជ្រាបពីស្ថានភាពវិបត្តិកូវីដ១៩ នៅក្នុងប្រទេសថៃបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបថា ប្រទេសថៃបានបន្តរកនូវករណីឆ្លងថ្មីចំនួនលេខដល់៥ខ្ទង់ អស់រយៈពេល១០ថ្ងៃ មកដល់បច្ចុប្បន្ននេះ ជាមួយនឹងកំណត់ត្រាស្លាប់ជាធម្មតាជាង១០០ នាក់ប្រចាំថ្ងៃ។ ហើយនៅថ្ងៃនេះ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីចំនួន ១៦,៥៣៣ នាក់​ និងមានអ្នកស្លាប់ចំនួន ១៣៣នាក់៕

បើយោងតាមលោក Sathit Pitutecha មកពីក្រសួងសុខាភិបាល បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថាការរឹតបន្តឹង Covid-19 នាពេលបច្ចុប្បន្ន រួមទាំងបម្រាមគោចរនៅទីក្រុងបាងកកនឹងត្រូវពិនិត្យឡើងវិញក្នុងរយៈពេល ១៤ ថ្ងៃនិងការសម្រេចចិត្តដែលផ្អែកលើស្ថានភាពនៅពេលនោះ។ ប្រសិនបើការរឹតបន្តឹងចាំបាច់ត្រូវពង្រីកឬរឹតបន្តឹង មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩និងនាយកដ្ឋានគ្រប់គ្រងជំងឺ នឹងត្រូវធ្វើការអំពាវនាវនៅដំណាក់កាលនោះ។

លោក Sathit បានមានប្រសាសន៍ថា ក្រុមមន្រ្តីនៅឯកិច្ចប្រជុំកាលពីម្សិលមិញក៏បានពិភាក្សាពីវិធានការណ៍បច្ចុប្បន្នក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ រួមទាំងគោលនយោបាយបញ្ជូនអ្នកជំងឺទៅខេត្តរបស់ខ្លួនវិញដើម្បីទទួលការព្យាបាលដើម្បីបន្ធូរបន្ថយសម្ពាធលើមូលដ្ឋានសុខាភិបាលនៅទីក្រុងបាងកកនិងខេត្តដទៃទៀតដែលកំពុងតស៊ូដើម្បីដោះស្រាយជាមួយនឹងអត្រាឆ្លងខ្ពស់៕

ប្រភព៖ Thaiger

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
ទិដ្ឋភាពក្រុមគ្រូពេទ្យតេស្តរកកូវីដ១៩ នៅក្នុងប្រទេសថៃ
ទិដ្ឋភាពក្រុមគ្រូពេទ្យតេស្តរកកូវីដ១៩ នៅក្នុងប្រទេសថៃ
ទិដ្ឋភាពក្រុមគ្រូពេទ្យតេស្តរកកូវីដ១៩ នៅក្នុងប្រទេសថៃ
ទិដ្ឋភាពក្រុមគ្រូពេទ្យតេស្តរកកូវីដ១៩ នៅក្នុងប្រទេសថៃ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T