អាជ្ញាធរជាតិអប្សរា សម្រេចបិទ ការទស្សនាប្រាសាទនានា និងផ្អាកលក់សំបុត្រចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ

//s9.kh1.co/64/64550db1ec2b5a2de9699bc76ff5ea0b874dc8b8.jpg
សង្គម

 ២៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រាជរដ្ឋាភិបាលប្រកាសបិទខេត្តសៀមរាប ពេលនេះ អាជ្ញាធរជាតិអប្សរា សម្រេចបិទការទស្សនាប្រាសាទនានា ផ្អាកលក់សំបុត្រចូលអង្គរ

សៀមរាប ៖ កាលពីម្សិលមិញនេះ រាជរដ្ឋាភិបាល ប្រកាសបិទខ្ទប់ ខេត្តចំនួន8 ដោយក្នុងនោះ មានខេត្តសៀមរាប រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ បំប្លែងថ្មី Delta ដែលថ្មីៗរកឃើញ មានវត្តមានលើអ្នកជំងឺ ក្នុងមូលដ្ឋានខេត្ត រួចហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា តាមអនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T