ដើមឈើមួយដើម ដុះយ៉ាងឯកា នៅលើកោះអំបិលរបស់ប្រទេសអ៊ីស្រាអែល (មានវីដេអូ)

//s9.kh1.co/77/770710cbdc8859e83d3fa7ef06143b29694d7b2f.jpg
សង្គម

 ២៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សមុទ្រមួយកន្លែង មានព្រំព្រទល់ជាប់នឹងប្រទេសហ្សកដានី អ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានគេហៅឈ្មោះឲ្យថា សមុទ្រស្លាប់។

អ៊ីស្រាអែល៖ សមុទ្រមួយកន្លែង មានព្រំព្រទល់ជាប់នឹងប្រទេសហ្សកដានី អ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានគេហៅឈ្មោះឲ្យថា សមុទ្រស្លាប់ ដោយសារតែវាមិនមានសញ្ញាណាមួយបង្ហាញពីជីវិតត្រីរស់នៅ ឬរុក្ខជាតិដុះឡើយ ដែលគេគិតថា មូលហេតុអាចមកពីកំហាប់អំបិលខ្ពស់ និងប្រៃជាងមហាសមុទ្រជិត១០ដងឯណោះ។ ទន្ទឺមនឹងនេះដែរ មានដើមឈើមួយដើមប៉ុណ្ណោះ បានដុះនៅលើកោះតូចមួយ ដែលហុំព័ទ្ធទៅដោយអំបិលពាសពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាមើលទៅកាន់តែជិត ឃើញថាដើមឈើចាក់ឬសទៅក្នុងអំបិលពិតមែនក៏ដោយ ក៏វាមិនមែនមានន័យថា វាដុះលូតលាស់មកដោយឯងៗឡើយ ដែលតាមពិតទៅមានអ្នកស្រុកម្នាក់ បាននាំយកវាទៅដាំនៅទីនោះជាយូរណាស់មកហើយ ដើម្បីបង្កើតឲ្យចេញជាទស្សនីយភាពបែបសិល្បៈ។ ហើយគាត់បានដាក់ដីភក់នៅជុំវិញដើម ដើម្បីធានាថា វាទទួលបានជីវជាតិក្នុងការលូតលាស់ក្នុងបរិស្ថាន ដែលមិនសមស្រប។

យ៉ាងណាមិញ ដើមឈើមួយដើមនេះ បានធ្វើឲ្យកោះកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត ដែលមានភ្ញៀវទេសចរជាច្រើនមានបំណងចង់ទៅលេងកម្សាន្ត និងចង់ឃើញផ្ទាល់នឹងភ្នែកផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Oddity / journeyera

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T