មានដែលដឹងអត់ថា Messi ធ្លាប់ទទួលបានកាតក្រហមប៉ុន្មាននៅក្នុងអាជីពរបស់ខ្លួន?

//s9.kh1.co/0a/0ac6cc2f632d48c048ec9bc6df2f3f188636f3be.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Messi ធ្លាប់ទទួលបានកាតក្រហម ៣ លើកនៅក្នុងអាជីពរបស់ខ្លួន

បរទេស៖ ម្ចាស់ពាន Ballon d’Or ៦ សម័យ Lionel Messi ទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញខ្លាំង ដោយសារតែលោកជាកីឡាករម្នាក់ដែលមានភាពប៉ិនប្រសព្វនៅក្នុងការញាក់ នឹង អូសបាល់, ប៉ុន្តែសួរថា តើគាត់ធ្លាប់ត្រូវបានអាជ្ញាកណ្តាលបណ្តេញពីទីលានកំលុងការប្រកួតដែរឬទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi
Lionel Messi

ជាការពិតណាស់ Messi ធ្លាប់ទទួលបានកាតក្រហមចំនួន ៣ លើកនៅក្នុងអាជីពរបស់ខ្លួន ពោលគឺមានមួយលើកជាមួយក្លិប Barcelona និង ២ លើកជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន៖

កាតក្រហមដំបូងបំផុតដែល Messi ធ្លាប់ទទួលបាន គឺនៅពេលដែលក្រុមជម្រើសជាតិ អាហ្សង់ទីន ជួបប្រកួតជាមួយក្រុម ហុងគ្រី នៅឆ្នាំ ២០០៥, កំលុងពេលនោះ Messi មានវ័យទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ ហើយរូបគេត្រូវបានទទួលកាតក្រហមពីលោកអាជ្ញាកណ្តាលភ្លាមៗ នៅពេលដែលរូបគេវាយទៅលើកីឡាករ Vilmos Vanczak ក្រោយកីឡាកររូបនេះព្យាយាមទាញអាវរបស់គាត់។

Lionel Messi
Lionel Messi

សម្រាប់កាតក្រហមលើកទី ២ Messi ទទួលបាននៅឆ្នាំ ២០១៩, ដែលពេលនោះក្រុម អាហ្សង់ទីន ជួបប្រកួតជាមួយក្រុម ឈីលី នៃព្រឹត្តិការណ៍ Copa America, ហើយកំលុងពេលនោះ ការប្រកួតពិតជាមានការចម្រូងចម្រាស់មែនទែន នៅពេលដែល Messi មានជម្លោះជាមួយកីឡាករ Medel, រហូតចុងក្រោយលោកអាជ្ញាកណ្តាលសម្រេចផ្តល់កាតក្រហមឱ្យទាំង ២ នាក់។

Lionel Messi
Lionel Messi

ចំណែកកាតក្រហមចុងក្រោយ Messi ទទួលបាននៅឆ្នាំ ២០២១ នេះតែម្តង, ដែលពេលនោះក្រុម Barcelona បានប្រកួតជាមួយក្រុម Athletic Bilbao ក្នុងពានរង្វាន់ Copa del Rey, ខណៈពេលនោះខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ត្រូវបានគេចោទថា បានវាយទៅលើកីឡាករ Asier Villalibre

Lionel Messi
Lionel Messi

ប្រភពSport Bible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T