ប្រទេសកម្ពុជាស្ថិតក្នុងចំណោម ប្រទេសដំបូងគេដែលទទួលវ៉ាក់សាំង AstraZeneca ចំនួន៤១៥,០០០ដូសពីចក្រភពអង់គ្លេស

//s9.kh1.co/d8/d852d7770c37846ae449988458739f253122fa1f.jpg
សង្គម

 ២៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប្រទេសកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលនឹងបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូសពីចក្រភពអង់គ្លេស។

ភ្នំពេញ៖ ពិតជាអស្ចារ្យណាស់ នៅពេលនេះប្រទេសកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលនឹងបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូសពីចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានអោយដឹងថា នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ចំនួន ១០០ លានដូស ។ហើយចំនួនដូសតំបូងសម្រាប់ការបរិច្ចាគនេះក៏បានរៀបចំរួចរាល់ហើយ។

ខណៈពេលនេះស្ថានទូតអង់គ្លេសក៏បានឱ្យដឹងដែរថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី៕

ប្រភព៖ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពតំណាង
រូបភាពតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T