មិនផ្អើលយ៉ាងម៉េច បើតារាហុងកុង Nicholas Tse ជះរាងសង្ហាម្លឹងៗក្នុងវ័យ៤១ឆ្នាំ

//s9.kh1.co/29/2905adf6687b624b6e4cdd4097436d624407f0a3.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ នៅក្នុងកម្មវិធីឃោសនារឿងថ្មី តារាសម្ដែងប្រុសហុងកុង លោក Nicholas Tse បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងភាពស្រស់សង្ហាមិនប្ដូរ ក្នុងវ័យ ៤១ ឆ្នាំ

ហុងកុង៖ យោងតាម ទំព័រ Sohu បានរាយការណ៍ថា នៅល្ងាចថ្ងៃទី ២៨ ខែកក្កដា តារាសម្ដែងហុងកុង លោក Nicholas Tse បានចូលរួមព្រឹត្តិការណ៍ឃោសនា សម្រាប់ខ្សែភាពយន្ត Raging Fire ដែលនេះ គឺជាលើកដំបូងហើយដែលតារាសម្តែងប្រុសរូបនេះ បានលេចមុខ បន្ទាប់ពីមានរឿងអាស្រូវស្នេហាជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍មួយនេះ លោក Nicholas Tse បានធ្វើឱ្យអ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើន ផ្ទុះភាពភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញខ្លួនក្នុងសម្លៀកបំពាក់យ៉ាងសមរម្យ ក៏ដូចជាបង្ហាញពីរូបរាងនិងសម្រស់ដ៏ស្រស់សង្ហារបស់លោកក្នុងវ័យ ៤១​ ឆ្នាំ បើទោះបីជាកាលពីកន្លងមកនេះ លោកបានជួបប្រទះនឹងបញ្ហាជាច្រើននៅក្នុងជីវិតផ្ទាល់ខ្លួនក៏ដោយ តែតារាប្រុសរូបនេះ នៅតែអាចរក្សាទម្រង់ដូចកាលពីនៅក្មេង ជានិច្ច។

ជាមួយនឹងគ្នានេះដែរ បណ្ដាអ្នកគាំទ្រ ពិតជាបានសរសើរមិនដាច់ពីមាត់ចំពោះមុខមាត់តារាសម្តែងរូបនេះ ដែលពោរពេញដោយមន្តស្នេហ៍ និងកំពុងតែឆក់ចិត្តអ្នកទស្សនាជាច្រើន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T