អីក៏សំណាងម្លេះ អត្តពលិកហែលទឹកអូឡាំពិក Hwang Sun Woo ជា Fanboy ដ៏មានសំណាងជាងគេ ក្រោយត្រូវ Jennie ធ្វើបែបនេះ

//s9.kh1.co/19/191be3868de3c0a16af7bb80220028e22dfeb271.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អត្តពលិកហែលទឹកអូឡាំពិក Hwang Sun Woo ក្លាយទៅជា Fanboy ដ៏មានសំណាងជាងគេ ក្រោយ Jennie បានបង្ហោះរូបរបស់លោកជាមួយនឹងការលើកទឹកចិត្តបែបនេះ

កូរ៉េខាងត្បូង ៖ ថ្មីៗនេះមានការប្រកាសមួយដែល Yeji សមាជិកក្រុម ITZY បានផ្ដល់ឱ្យកីឡាករហែលទឹកអូឡាំពិក Hwang Sun Woo បាន ក្រោយលោកបានបង្ហាញជាសាធារណៈថា ខ្លួនជាអ្នកគាំទ្រដ៏ធំរបស់ទាំង Yeji និង Jennie សមាជិកក្រុម BLACKPINK

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie
Jennie

ទន្ទឹមនឹងនោះ Hwang Sun Woo បានជាប់ចំណាត់ថ្នាក់លេខមួយ នៅក្នុងការប្រកួតហែលសេរីចម្ងាយ ២០០ ម៉ែត្រ ដែលលោកគឺជាជនជាតិកូរ៉េដំបូងគេ ដែលបានឈានដល់ជុំចុងក្រោយសម្រាប់ការប្រកួត ២០០ ម៉ែត្រ ក្នុងរយៈពេល ៩ ឆ្នាំ ហើយក្នុងអំឡុងពេលសម្ភាសន៍ លោកបានបង្ហើបថា ខ្លួនគឺជាអ្នកគាំទ្ររបស់ក្មេងស្រីទាំងពីរគឺ Yeji និង Jennie

ក្រោយមក Jennie ក៏បានធ្វើការបង្ហោះនៅក្នុង Instagram Story របស់នាងដែរ ដើម្បីលើកទឹកចិត្តដល់ Hwang Sun Woo ដែលក្នុងនោះ Jennie បានសរសេរថា ៖

 ខ្ញុំក៏នឹងលើកទឹកចិត្តអ្នកដែរ អត្តពលិក Hwang Sun Woo Fighting!

Jennie
Instagram Story របស់  Jennie
Instagram Story របស់  Jennie

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងដាក់ឈ្មោះគណនីរបស់ Hwang Sun Woo ទៀតផង នេះវាពិតជាកិត្តិយសណាស់សម្រាប់លោក ដែលក្លាយជា Fanboy ដ៏មានសំណាងជាងគេបែបនេះ៕

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T