អ្នកវិទ្យាសាស្ត្របានរកឃើញ ផូស៊ីលនៃសត្វមានអាយុកាលចំណាស់បំផុត នៅលើផែនដី

//s9.kh1.co/a7/a7a04d759982dcb5721e680614d56d03703f534a.jpg
បច្ចេកវិទ្យា

 ២៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គាត់ជឿជាក់ថា អាចជាសណ្ឋានផូស៊ីលនៃអេប៉ុង ដែលធ្លាប់មាននៅក្នុងថ្មប៉ប្រះទឹក កាលពីរាប់លានឆ្នាំមុន។

កាណាដា៖ ការជ្រាវថ្មីមួយបានបង្ហាញថា ជីវិតសត្វប្រហែលជាមានវត្តមាន នៅក្នុងមហាសមុទ្រនៅលើផែនដី កាលពី៨៩០លានឆ្នាំមុន។ ផូស៊ីលដែលត្រូវបានរកឃើញថ្មីៗនេះ ជាអេប៉ុងបុរាណ អាចជាសាកសពដំបូងបង្អស់នៃរាងកាយសត្វ និងមុនអាយុកាល៣៥០លានឆ្នាំនៃផូស៊ីលសត្វអេប៉ុងសមុទ្រផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Elizabeth Turner សាស្ត្រាចារ្យផ្នែកជីវិតពីបុរាណនិងភូគព្ភសាស្ត្រសេឌីម៉ង់ទែរ នៅសាកលវិទ្យាល័យ Laurentian University ក្នុងខេត្ត Ontario បានរកឃើញនូវអ្វី ដែលគាត់ជឿជាក់ថា អាចជាសណ្ឋានផូស៊ីលនៃអេប៉ុង ដែលធ្លាប់មាននៅក្នុងថ្មប៉ប្រះទឹក កាលពីរាប់លានឆ្នាំមុន។ ពួកវាត្រូវបានរកឃើញ នៅក្នុងសំណាកថ្ម នៅភាគពាយព្យ ប្រទេសកាណាដា។

គេបានដឹងតិចតួចអំពីថ្ងៃដំបូងនៃជីវិតសត្វនៅលើផែនដី ព្រោះកំណត់ត្រាផូស៊ីលមិនសូវមាន។ ខណៈពេលដែលអ្នកវិទ្យាសាស្ត្របានប្រើភស្ដុតាងហ្សែន ដើម្បីបង្ហាញថាអេប៉ុងសមុទ្របានបង្ហាញវត្តមាន ចន្លោះពី៥៤១លាននិង១,០០០លានឆ្នាំមុន។ អ្វីដែលអ្នកស្រីបានរកឃើញនៅក្នុងសំណាកថ្មបុរាណ គឺជាសណ្ឋានផូស៊ីលដែលស្រដៀងនឹងឆ្អឹងនៃអេប៉ុងស្នែងបច្ចុប្បន្ន៕

ផូស៊ីលអេប៉ុងសមុទ្របុរាណ
ផូស៊ីលអេប៉ុងសមុទ្របុរាណ
ឆ្អឹងនៃអេប៉ុងសមុទ្របច្ចុប្បន្ន
ឆ្អឹងនៃអេប៉ុងសមុទ្របច្ចុប្បន្ន
កន្លែងសិក្សារកផូស៊ីលបុរាណ
កន្លែងសិក្សារកផូស៊ីលបុរាណ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T