ស្រលាញ់ក្លិបណាស់! កីឡាករឆ្នើមម្នាក់នេះ ថា ខ្លួនពិតជាចង់ចូលនិវត្តន៍ជាមួយព្រះខ័នរាជស្វាយរៀង

//s9.kh1.co/32/324385d41ba10d5e0f1f27b07d63cd6decd1f11f.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ជា សំណាង ថា ខ្លួនចង់ចូលនិវត្តន៍នៅព្រះខ័នរាជស្វាយរៀង

កម្ពុជា៖ ខ្សែបម្រើក្លិប ព្រះខ័នរាជស្វាយរៀង កីឡាករ ជា សំណាង បានសារភាពថា​ ប្រសិនបើមានឱកាសគេចង់ចូលនិវត្តន៍ជាមួយក្រុមដែលមានមូលដ្ឋាននៅក្នុងខេត្តស្វាយរៀងនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ ជា សំណាង
  កីឡាករ ជា សំណាង

ជាការពិតណាស់ សំណាង បានប្រកបអាជីពជាមួយព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១៣ និង បានរួមចំណែកឲ្យក្លិបឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ២ដង និង ហ៊ុនសែនខាប់ ៤ដង ហើយ ថ្មីៗនេះ រូបគេក៏បានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីបន្ថែមជាមួយព្រះខ័នរាជផងដែរ។

កីឡាករ ជា សំណាង
កីឡាករ ជា សំណាង

សំណាង បាននិយាយថា៖

 ខ្ញុំពិតជាសប្បាយចិត្តដែលបានបន្តកុងត្រាថ្មី ព្រោះព្រះខ័នរាជស្វាយរៀងប្រៀបដូចជាគ្រួសាររបស់ខ្ញុំអ៊ីចឹងដែរ។ ខ្ញុំលេងនៅទីនេះច្រើនឆ្នាំមកហើយ។ ប្រសិនបើអាច ខ្ញុំចង់ចូលនិវត្តន៍នៅក្លិបនេះ៕

កីឡាករ ជា សំណាង
  កីឡាករ ជា សំណាង
  កីឡាករ ជា សំណាង

ប្រភពcncc

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T