មិនបានជាគូជីវិត តែទឹម រដ្ឋា និងអេឡិចចិត្រា នៅរក្សាភាពស្និទ្ធស្នាលនឹងគ្នា ដល់ថ្នាក់ពោលពាក្យដូច្នេះ

//s9.kh1.co/3a/3ac3a784b0bd17c864e28fcdb491ee0e648d2097.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទោះមិនមែន គូជីវិត នឹងគ្នាមែន តែតារាបង្ហាញម៉ូត ទឹម រដ្ឋា និងអេឡិចចិត្រា នៅរក្សាភាពស្និទស្នាលនឹងគ្នា ដល់ថ្នាក់ពោលពាក្យដូច្នេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបានដឹងរួចមកហើយថា តារាសម្តែងនិងបង្ហាញម៉ូត ទឹម រដ្ឋា បានប្រឡូកក្នុងការងារសិល្បៈនេះ ជាច្រើនឆ្នាំរួចមកហើយ ក្នុងនោះ រូបនាង ក៏ត្រូវបានមហាជន ធ្លាប់បានផ្គូផ្គង នឹងតារាសម្តែងសាច់ដុំ សាច់សខ្ចី លោក អេឡិចចិត្រា ពេលកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែថ្មីៗនេះ មហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល កញ្ញា ទឹម រដ្ឋា ត្រូវបានមិត្តប្រុសប្រកាស សុំរៀបការយ៉ាង រ៉ូមែនទិក ផ្អើលពេញហ្វេសប៊ុក បើក្រឡេកទៅមើល លោក អេឡិចចិត្រាវិញ ហាក់នៅតែរក្សា ភាពស្និទស្នាល និងស្រលាញ់រាប់អានគ្នា ជាមិត្តភក្តិល្អជាមួយនឹង កញ្ញា ទឹម រដ្ឋា ដូចដើម។

មិនតែប៉ុណ្ណោះ ទោះមិនបានក្លាយជាគូនឹងគ្នា តាមអ្វីដែលហ្វេនៗធ្លាប់បានចាប់គូក៏ពិតមែន តែអ្នកទាំំងពីរ នៅតែបង្ហាញភាពស្និទស្នាលនឹងគ្នា រហូតដល់ កញ្ញា ទឹម រដ្ឋា ហា៊នពោលពាក្យយ៉ាងដូច្នេះថា ៖

មើលស្ទាយ៍មកវត្តគេផង នាំគ្នាសមនឹងសន្យាឲ្យហើយ ក្នុងនាមជាមិត្តល្អទាន់យើងនៅក្មេងដើរលេងជុំគ្នា ផឹកជុំគ្នាធ្វើបុណ្យជុំគ្នា មកវត្តជុំគ្នា ពេលយើងចាស់ទៅក៏នៅតែទៅវត្តជុំគ្នាដ៏ដែល ហើយក៏ថតស្ទាយ៍នេះដដែល អ្នកគាំទ្ររបស់ខ្ញុំទាំងពីជួយធ្វើសាក្សី ផង  ៕

ទឹម រដ្ឋា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា និងគូដណ្តឹង
កញ្ញា ទឹម រដ្ឋា និងគូដណ្តឹង
លោក អេឡិចចិត្រា
លោក អេឡិចចិត្រា
លោក អេឡិចចិត្រា
លោក អេឡិចចិត្រា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទឹម រដ្ឋាអេឡិច ចិត្រា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T