ហេតុតែចង់ឈ្នះរៀងខ្លួន Angelina Jolie និងអតីតស្វាមី ហ៊ានជះលុយរាប់លានដុល្លារក្នុងការប្ដឹងផ្តល់គ្នា

//s9.kh1.co/03/033f0fe37b5c4d6e2e16ed180f58351793f11967.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មិនខ្វល់រឿងលុយ Angelina ជះលុយរាប់លានក្នុងការបន្តប្ដឹងផ្តល់ជាមួយអតីតស្វាមី។

បរទេស៖ ជាការពិតណាស់ រឿងក្តីលែងលះរបស់កំពូលតារាហូលីវូដស្រី លោកស្រី Angelina Jolie ជាមួយនឹងអតីតស្វាមី លោកBrad Pitt ព្រមទាំងរឿងទាមទារសិទ្ធិចិញ្ចឹមកូនរបស់Angelina មិនទាន់បានបញ្ចប់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាលពីថ្ងៃទី ៣១ ខែមីនា កាសែត The Sun បានរាយការណ៍ថា Angelina Jolie និង Brad Pitt ត្រូវបង់ប្រាក់យ៉ាងតិច ២ លានដុល្លារក្នុងដំណើរការលែងលះគ្នានិងការតស៊ូដើម្បីថែរក្សាកូន ៦ នាក់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។  យ៉ាងណាមិញ មេធាវីកាន់ការលែងលះនៅហូលីវូដបាននិយាយថា បន្ទាប់ពីផ្លាស់ប្តូរចៅក្រមលែងលះលោកស្រី Angelina Jolie និង Brad Pitt នឹងវិលត្រឡប់ទៅរកករណីឃុំឃាំងកុមារវិញតាំងពីដំបូងហើយត្រូវចំណាយប្រាក់រាប់លានដុល្លារថែមទៀត។

Angelina Jolie និង Brad Pitt
Angelina Jolie និង Brad Pitt

ដោយ លោក Mark Vincent Kaplan មេធាវីដែលបានតំណាងឱ្យតារាជាច្រើនដូចជា Charlie Sheen, Paula Abdul ឬ Kevin Federline (អតីតស្វាមី Britney Spears) បានប៉ាន់ស្មានថា Angelina និង Brad បានចំណាយប្រាក់រាប់រយរាប់ពាន់ដុល្លាររហូតដល់រាប់លានដុល្លារសម្រាប់ការថែរក្សាកុមារ និងបន្តជម្លោះប្តឹងផ្តល់គ្នា។

Angelina Jolie និង អតីតស្វាមី
Angelina Jolie និង អតីតស្វាមី

ទន្ទឹមនឹងនេះ មេធាវី Kaplan បានប្រាប់ Us Weekly ថា ពួកគេនឹងខាតបង់កាន់តែច្រើនប្រសិនបើការប្តឹងតវ៉ាត្រូវបានចាប់ផ្តើមឡើងវិញ គ្មានអ្វីដែលចំណាយច្រើនជាងការតស៊ូដើម្បីចិញ្ចឹមកូននោះទេ។ ដោយ លោក Kaplanប្រាកដថាអ្នកទាំងពីរអាចមានលទ្ធភាពបន្តប្តឹងទោះបីជាលុយមិនមែនជាហេតុផលសម្រាប់ពួកគេដើម្បីធ្វើវាក៏ដោយ៕ 

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T