សូមអបអសាទរ! Minho ត្រូវបានសហព័ន្ធបាល់ទាត់កូរ៉េប្រកាសតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំ K League

//s9.kh1.co/72/72c96d8f6f3eaed569105afeae539ed0f48b5b75.jpg
យុវវ័យ

 ២៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សូមអបអសាទរ! តារាប្រុស Minho សមាជិកក្រុម SHINee ត្រូវបានខាងសហព័ន្ធបាល់ទាត់របស់កូរ៉េបានប្រកាសតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំ K League

កូរ៉េខាងត្បូង ៖ ដោយយោងតាមសហព័ន្ធបាល់ទាត់របស់កូរ៉េ Korea Professional Football Federation បាន​ប្រកាសតែងតាំងតារាប្រុស Minho សមាជិកក្រុម SHINee ក្នុងនាមជាឯកអគ្គរដ្ឋទូត របស់ក្រុមបាល់ទាត់អាជីពប្រចាំ K League​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Minho
Minho

ជាមួយនឹងការផ្ដល់កិត្តិយសលើកនេះ ប្រុសស្អាត Minho បាន​លើកឡើង​ថា ​៖

ខ្ញុំ​ពិតជា​មាន​សេចក្ដីសោមនស្សរីករាយជាខ្លាំង ដែល​ត្រូវ​បានសហព័ន្ធបាល់ទាត់ប្រកាស​តែង​តាំង​ជាឯកអគ្គរដ្ឋទូត​សុឆន្ទៈប្រចាំ K League នេះ។ ខ្ញុំនឹង​ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ​ក្នុង​ការ​ផ្សព្វផ្សាយក៏ដូចជាលើកស្ទួយ K League និង​ផ្ដល់នូវកម្លាំង​ចិត្តដល់មនុស្ស​គ្រប់គ្នា។

Minho
Minho
Minho

បន្ថែមលើនេះ ក្នុង​នាម​ជា​អ្នក​តំណាងរបស់ K League លោក​នឹង​ចូលរួមក្នុង​ព្រឹត្តិការណ៍ផ្លូវការ​ផ្សេងៗ ដែល​រៀបចំ​ដោយ​សហព័ន្ធ ព្រម​ទាំង​នឹងបន្តចូលរួមដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់ K League តាមរយៈសកម្មភាពផ្ទាល់ខ្លួនរបស់លោក​។

Minho
Minho

ជាក់ស្ដែង ចំពោះពិធីផ្លូវការនេះ​បាន​រៀបចំឡើង​កាល​ពីថ្ងៃទី១៤ ខែ កក្កដា កន្លងទៅ ដែលទីតាំងធ្វើនៅ​ Sunggok Museum of Art ក្នុង​ទីក្រុងសេអ៊ូល ដោយមាន​លោក Hwang Sun Hong, Choi Yong Soo, Cho Won Hee និង Bae Seong Jae ក៏ត្រូវបានគេតែងតាំងជាឯកអគ្គរដ្ឋទូតនេះផងដែរ៕

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T