ថៃ គ្រោងនឹងស្នើសុំកំណត់ត្រាពិភពលោក ក្នុងការបំបែកកំណត់ត្រាថ្មី ដែលឈើបុរាណនេះ មានប្រវែងវែងជាងគេបំផុត

//s9.kh1.co/35/3546c3571f66ec193e2a002b78b3252a144280c7.jpg
សង្គម

 ២៩-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ឈើបុរាណប្រភេទថុងបេង ដែលមានប្រវែងវែងជាងគេបំផុតលើពិភពលោក។

ថៃ៖ ថ្មីៗនេះ ប្រទេសថៃ កំពុងគ្រោងដាក់ពាក្យស្នើសុំទៅកាន់កំណត់ពិភពលោកហ្គីនណេស សម្រាប់ការបំបែកកំណត់ត្រាថ្មី ចំពោះឈើបុរាណប្រភេទថុងបេង ដែលមានប្រវែងវែងជាងគេបំផុតលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមក្រសួងធនធាននិងបរិស្ថាន បានឲ្យដឹងថា ឈើបុរាណខាងលើ ត្រូវបានរកឃើញនៅក្នុងឧទ្យាន Doi Soi Malai កាលពីឆ្នាំ២០០៣ ដោយមានប្រវែង៧២.២២ម៉ែត្រ ដែលស្មើនឹងកម្ពស់អគារ២០ជាន់ឯណោះ។ បន្ថែមពីនេះទៀត វាមានអាយុកាលយ៉ាងតិច១២០,០០០ឆ្នាំ និងអាចរកឃើញទូទៅនៅក្នុងព្រៃភាគខាងត្បូងនៃប្រទេសថៃ និងឧបទ្វីបម៉ាឡេ។ ហើយដើមរបស់វាវិញ មានកម្ពស់ដល់ទៅជាង១០០ម៉ែត្រ នៅក្នុងព្រៃត្រូពិច នាសម័យបុរាណផងដែរ។

គួររម្លឹកដែរថា កំណត់ត្រាឥឡូវនេះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ដែលឈើត្រូវបានគេរកឃើញនៅ Qitai ក្នុងតំបន់ស៊ីងជាំង ដោយមានប្រវែងត្រឹមតែ៣៨ម៉ែត្រប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Bangkokpost / The Ministry of Natural Resources and Environment

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T