ដោយសារតែបញ្ហាដ៏ធំនេះ មេក្រុមហ៊ុន Intel បានព្រមានពីកង្វះខាតឈីប រយៈពេលពីរឆ្នាំ

//s9.kh1.co/b4/b4798410a884bc06e71be17d0c0f877adb08c4f7.jpg
បច្ចេកវិទ្យា

 ២៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកបានព្យាការណ៍ថា កង្វះខាតនឹងមកដល់ចំណុចកាន់តែអាក្រក់ទៅៗ នៅឆមាសទី២នៃឆ្នាំនេះ ហើយនឹងមានរយៈពេលមួយឆ្នាំឬពីរឆ្នាំ មុនពេលការផ្គត់ផ្គង់ត្រលប់មកធម្មតាវិញ។

បរទេស៖ នាយកប្រតិបត្តិរបស់ Intel លោក Pat Gelsinger មានប្រសាសន៍ថា វិបត្តិឈីបពិភពលោកដ៏អាក្រក់បំផុត នៅមិនទាន់មកដល់។ លោក Gelsinger បានព្យាការណ៍ថា កង្វះខាតនឹងមកដល់ចំណុចកាន់តែអាក្រក់ទៅៗ នៅឆមាសទី២នៃឆ្នាំនេះ ហើយនឹងមានរយៈពេលមួយឆ្នាំឬពីរឆ្នាំ មុនពេលការផ្គត់ផ្គង់ត្រលប់មកធម្មតាវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបាននិយាយថា ការបង្អាក់បណ្ដាលមកពីតម្រូវការដ៏ច្រើនសម្រាប់ឧបករណ៍នានា ហើយជំងឺរាតត្បាតសកលនិងទំនាក់ទំនងមិនជិតស្និទ្ធរវាងអាមេរិកនិងចិន បានបង្កើតគម្លាតយ៉ាងធំ។ លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់ ដើម្បីធ្វើឲ្យមានទំនាក់ទំនងធម្មតាវិញជាមួយប្រទេសចិន។

លោក Pat Gelsinger
លោក Pat Gelsinger

លោកមានប្រសាសន៍ថា ក្រុមហ៊ុន Intel នឹងប្រកាសពីរោងចក្រដឹកនាំពាក់កណ្ដាលមួយផ្នែក ក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប នៅដំណាច់ឆ្នាំនេះ ប៉ុន្តែលោកបានព្រមានថា វាមានរយៈពេលមួយឆ្នាំទៅពីរឆ្នាំ រហូតដល់យើងត្រលប់ទៅរកតុល្យភាពតម្រូវការផ្គត់ផ្គង់ត្រឹមត្រូវ។ វាកើតឡើង នៅពេលស្ថានភាពដើរថយក្រោយនៃទំនាក់ទំងមិនសូវល្អ រវាងអាមេរិកនិងចិន ហើយឧស្សាហកម្មទាំងមូលកំពុងជាប់ នៅក្នុងជម្លោះនោះ៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T