ញាក់សាច់! គ្រាប់បាល់ Pereira ពុះពីលើដំបូលទូកមួយជើងនេះ ធ្វើឱ្យអ្នកចាំទីបានត្រឹមឈរមើល(មានវីដេអូ)

//s9.kh1.co/d3/d37ed29e9bc8743f9cfaad6f2d47ce2e5caa42e1.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Man UTD បានស្មើរគ្នាជាមួយ Brentford ក្នុងលទ្ធផល ២ ទល់នឹង ២

បរទេស៖ នៅថ្ងៃ ព្រហស្បតិ៍ នេះត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ ជាការប្រកួតលក្ខណៈមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាលរវាងក្រុម Manchester United ទល់នឹងក្រុម Brentford នៅកីឡដ្ឋាន Old Trafford

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ការប្រកួតរបស់ក្រុមទាំង ២ បានបញ្ចប់ទៅដោយលទ្ធផលស្មើរគ្នា ក្នុងនោះក្រុមម្ចាស់ផ្ទះ Man UTD ២ និងក្រុមភ្ញៀវ Brentford

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ទោះបីនេះគ្រាន់តែជាការប្រកួតមិត្តភាពក៏ដោយ ប៉ុន្តែក្រុមនីមួយៗមិនបានសំចៃថ្វីជើងនោះទេ តួយ៉ាងពួកគេមានការទម្លាយសំណាញ់ទីគ្នាទៅវិញទៅមករហូតដល់ទៅ ៤ គ្រាប់ឯណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា គ្រាប់ទី ១ របស់ Man UTD រកបានដោយកីឡាករ Anthony Elanga នៅនាទីទី ១២ និង មួយគ្រាប់ទៀតរកបានដោយកីឡាករ Andreas Pereira នៅនាទីទី ៥០ តាមរយៈការស៊ុតពុះពីលើដំបូលទូកពិតជាអស្ចារ្យមែនទែន។ ចំណែកឯ ២ គ្រាប់របស់ក្រុមភ្ញៀវវិញ គ្រាប់ទី ១ រកបានដោយកីឡាករ Shandon Baptiste នៅនាទីទី ២០ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Bryan Mbeumo នៅនាទីទី ៧៨៕

សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T