ភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានផង លេចឮ Paris Hislton មានទម្ងន់បាត់ មានអីនាងចេញមុខថា...

//s9.kh1.co/6d/6d79f6f86ea3a53ef2588c1c1711973d960c7824.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Paris Hilton ត្រូវបានគេសង្ស័យ ថាកំពុងមានផ្ទៃពោះជាមួយកូនដំបូង យ៉ាងណាមិញ តារាស្រីរូបនេះ បានចេញមុខបដិសេធថា នាងមិនមានកូននោះទេ បើសិនមិនទាន់បានក្លាយជាកូនក្រមុំ។

បរទេស៖ នៅថ្ងៃទី ២៧ ខែកក្កដាមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា Paris Hilton កំពុងតែមានផ្ទៃពោះកូនដំបូងដោយដកស្រង់ប្រភពជិតស្និទ្ធនឹងនាង ទោះយ៉ាងណានៅរសៀលថ្ងៃដដែលតារាទូទស្សនិ៍ដ៏ល្បីរូបនេះ បានបដិសេធព័ត៌មាននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចគ្នានេះដែរ តារាស្រីវ័យ ៤០ឆ្នាំរូបនេះ បានលើកឡើងថា នាងមិនទាន់មានផ្ទៃពោះនៅឡើយទេ នាងនឹងរង់ចាំរហូតដល់ពេលរៀបអាពាហ៍ពិពាហ៍រួច ដោយតារាស្រី កំពុងទន្ទឹងរង់ចាំមានកូននៅឆ្នាំ ២០២២ ប៉ុន្តែឥឡូវនេះ កំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការរៀបចំសម្រាប់ពិធីមង្គលការសិន។

ត្រឡប់ទៅនៅក្នុងខែមករា Paris បាននិយាយថានាង សង្ឃឹមថានឹងក្លាយជាម្តាយឆាប់ៗនេះ។ តារាស្រីកើតនៅឆ្នាំ ១៩៨១ សង្ឃឹមថានឹងមានកូនភ្លោះប្រុសនិងស្រី។ ទោះយ៉ាងណានាងក៏បានសង្កត់ធ្ងន់ថានាងនឹងមិនមានកូនមុនពេលក្លាយជាកូនក្រមុំនោះទេ៕

ប្រភព៖  Page Six 

សូមទស្សនារូបភាពខាងក្រោម៖

Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton ​និងគូដណ្តឹង
Paris Hilton ​និងគូដណ្តឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T