Jungkook គឺជាសិល្បករដំបូងគេក្នុងលោក បង្ហាញមុខលើផ្ទាំង Solar Artwork មើលឃើញពីលើមេឃ!

//s9.kh1.co/28/28283049a7cd154ddd635724e318f0d3a0f1ce89.jpg
យុវវ័យ

 ២៩-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

សម្រាប់ខួបកំណើត ឆ្នាំនេះ ហ្វេនៗពានធ្វើឲ្យ Jungkook សមាជិកក្រុម BTS ក្លាយជាសិល្បករដំបូងគេក្នុងពិភពលោកដែលមានមុខលើផ្ទាំងរូប Solar Artwork អាចមើលឃើញពីលើមេឃ!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ខណៈពេលដែលថ្ងៃកំណើតរបស់ Jungkook សមាជិកកូនពៅប្រចាំក្រុម BTS កាន់តែខិតជិតចូលមកដល់ អ្នកគាំទ្រទូទាំងពិភពលោក ក៏បានសហការគ្នាធ្វើគម្រោងប្លែកៗ ធំៗ ជាច្រើនដើម្បីចូលរួមអបអរជាមួយ Idol របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jungkook
Jungkook

ជាក់ស្ដែង សម្រាប់ Fanbase ដែលមានឈ្មោះថា Golden Ph Alliance បានប្រកាសធ្វើគម្រោងអបអរសាទរថ្ងៃកំណើត ជាមួយគម្រោងធំអស្ចារ្យ និងសែនស្រស់ស្អាតមួយ ដោយការបង្កើតជាផ្ទាំងសិល្បៈរូប Solar Artwork មានរូបរបស់ Jungkook ដែលអាចមើលឃើញពីលើមេឃ។

Jungkook
Jungkook

តាមរយៈការអបអរសាទរថ្ងៃកំណើតនេះ បានធ្វើឲ្យ តារាប្រុសរូបនេះក្លាយជាសិល្បករដំបូងគេបង្អស់ នៅលើពិភពលោកដែលមានមុខលើផ្ទាំងរូប Solar Artwork ដែលអាចមើលឃើញពីលើមេឃ មើលទៅពិតជាអស្ចារ្យខ្លាំងបែបនេះ៕

ប្រភព ៖ Allkpop            

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T