មិនបាននៅជិតគ្នា គូស្នេហ៍ Matt បានធ្វើរឿងមួយនេះនៅក្នងថ្ងៃកំណើតរបស់នាង

//s9.kh1.co/6f/6fe59dcc499184a54477720d40fbe10e7198c47a.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះមិនបានរៀបចំអ្វីធំដុំ តែនៅក្នុងថ្ងៃខួបកំណើតរបស់ តារាស្រី Matt Peeranee ត្រូវបានគូស្នេហ៍បណ្ដូលចិត្ត បង្ហោះរូបភាពគូស្វីតៗ និងសារជូនពរដ៏មានអត្ថន័យដល់រូបនាង ផងដែរ

ថៃ៖ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ គឺជាថ្ងៃពិសេសមួយសម្រាប់តារាស្រី Matt Peeranee ដែលជាថ្ងៃខួបកំណើតគម្រប់ ៣២ ឆ្នាំ ព្រមទាំងមានមិត្តៗនៅក្នុងសិល្បៈ និងហ្វេនៗជាច្រើនបានចូលរួមយ៉ាងកុះករដើម្បីផ្ញើសារអបអរជូនពរតៅដល់រូបនាងគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោមនោះ​ ក៏នៅតែមានភាពផ្អែមល្ហែមមិនចេះដាច់ បន្ទាប់ពី លោក Songkran ដែលជាគូស្នេហ៍បណ្ដូលចិត្តរបស់ Matt បានបង្ហោះរូបថតគូស្នេហ៍ ឱបកៀកកិតគ្នាពោរពេញដោយក្ដីសុខ និងមើលទៅគួរឱ្យស្រឡាញ់យ៉ាងខ្លាំង ជាមួយនឹងការជូនពរនៅលើ Instagram ផ្ទាល់ខ្លួន រីករាយថ្ងៃកំណើតលោក ដោយនៅក្នុងនោះលោក Songkran បាននិយាយថា៖ 

រីករាយថ្ងៃកំណើត @mattperanee សូមឱ្យមានក្ដីសុខច្រើនៗ ខួបកំណើតឆ្នាំនេះចង់ទៅដើរលេងជាមួយគ្នាណាស់ នៅពេលដែលស្ថានភាពកាន់តែប្រសើរឡើង យើងនឹងធ្វើដំណើរកម្សាន្តជាមួយគ្នាម្តងទៀត។ ជំពាក់កាដូសិន ចាំ២សប្តាហ៍ទៀតនឹងឲ្យហើយ ស្រឡាញ់អ្នក។

គូស្នេហ៍របស់ Matt

ម៉្យាងវិញទៀត បន្ទាប់ពីគូស្នេហ៍បានបង្ហោះសារបែបនេះ Matt ក៏បានបញ្ចេញមតិឆ្លើយតបទៅ ដោយបានអរគុណចំពោះគូស្នេហ៍ខ្លួន ដែលធ្វើឲ្យហ្វេនៗជាច្រើនកាន់តែរំជួលចិត្ត និងចង់ដឹងថាតើគូស្នេហ៍ដ៏សង្ហារូបនេះ នឹងឲ្យអ្វីទៅ តារាស្រី Matt ជាកាដូថ្ងៃកំណើត៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Matt 
Matt 
Matt និង គូស្នេហ៍
Matt និង គូស្នេហ៍
Matt និង គូស្នេហ៍
Matt និង គូស្នេហ៍
Matt និង គូស្នេហ៍
Matt និង គូស្នេហ៍
Matt និង គូស្នេហ៍
Matt និង គូស្នេហ៍
រូបភាពស្វីតៗ ដែល គូស្នេហ៍របស់ Matt បង្ហោះក្នុងថ្ងៃកំណើតរបស់នាង
រូបភាពស្វីតៗ ដែល គូស្នេហ៍របស់ Matt បង្ហោះក្នុងថ្ងៃកំណើតរបស់នាង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T