ស្ត្រីម្នាក់ឈ្នះឆ្នោតជិត៤០លានដុល្លារ ប៉ុន្តែទុកសន្លឹកឆ្នោតក្នុងកាបូបប៉ុន្មានសប្ដាហ៍ ធ្វើព្រងើយ ទម្រាំនឹងដឹងការពិត

//s9.kh1.co/2b/2b611a4a4f580870c084aaa9c828c1fb878a88e4.jpg
សង្គម

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ត្រីអាយុ៤៥ឆ្នាំគឺជាអ្នកឈ្នះតែមួយគត់នៃការចាប់ឆ្នោត នៅថ្ងៃទី៩ ខែមិថុនា ដោយបានទស្សន៍ទាយយ៉ាងត្រឹមត្រូវ នៅប្រលោះចំនួន៧លើសន្លឹកឆ្នោតអាល្លឺម៉ង់។

អាល្លឺម៉ង់៖ មន្ត្រីឆ្នោតនិយាយថា ស្ត្រីម្នាក់នៅប្រទេសអាល្លឺម៉ង់បានយកសន្លឹកឆ្នោតដែលឈ្នះ ទុកនៅក្នុងកាបូបរបស់គាត់ អស់ជាច្រើនសប្ដាហ៍ ដោយមិនដឹងថា វាមានតម្លៃប្រហែល៣៣លានអឺរ៉ូ ឬ៣៩លានដុល្លារ។ ក្រុមហ៊ុន Lotto Bayern បាននិយាយកាលពីថ្ងៃពុធថា ស្ត្រីអាយុ៤៥ឆ្នាំគឺជាអ្នកឈ្នះតែមួយគត់នៃការចាប់ឆ្នោត នៅថ្ងៃទី៩ ខែមិថុនា ដោយបានទស្សន៍ទាយយ៉ាងត្រឹមត្រូវ នៅប្រលោះចំនួន៧លើសន្លឹកឆ្នោតអាល្លឺម៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីដែលមិនព្រមបញ្ចេញអត្តសញ្ញាណរូបនោះបាននិយាយថា គាត់នៅតែវិលមុខ នៅពេលគិតដល់រឿងស្ពាយលុយជិត៣៣លានអឺរ៉ូក្នុងកាបូប រយៈពេលជាច្រើនសប្ដាហ៍ ដោយមិនបានដឹងខ្យល់អី។

ក្រុមហ៊ុនឆ្នោត Lotto Bayern
ក្រុមហ៊ុនឆ្នោត Lotto Bayern

ក្រុមហ៊ុនបាននិយាយថា ស្ត្រីម្នាក់នេះបានរើសយកលេខដោយចៃដន្យ នៅលើសន្លឹកឆ្នោតតម្លៃ១.២០អឺរ៉ូ (១.៤២ដុល្លារ) ហើយមិនមានគម្រោងលេងវាម្ដងទៀតទេ ដោយគាត់និយាយថា ការឈ្នះនេះគឺលើសពីអ្វីដែលបានគ្រប់គ្រាន់ សម្រាប់ប្ដី កូនស្រី​ និងរូបគាត់ផ្ទាល់។ គាត់មានគម្រោងយកប្រាក់ដែលឈ្នះ ទៅផ្គត់ផ្គង់ជីវភាព និងជួយដល់ផ្នែកបរិស្ថានផងដែរ៕

ប្រភព: NBC News

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T