នេះបានហៅថាបវរកញ្ញា! ទោះមិនពាក់ស្បែកជើងកែង តែ ចន សុទីម៉ា នៅតែខ្ពស់ ជើងស្រឡូនខ្លាំង

//s9.kh1.co/f3/f344936f285b2935727bc402b3964033c0eef518.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកណាមិនល្បីរឿងបវរកញ្ញា Miss Dream Girl of The year International ២០១៩/២០២០ កញ្ញា ចន សុទីម៉ា មានកម្ពស់ខ្ពស់ ហើយមានជើងស្រឡូនស្អាតនោះ។

ភ្នំពេញ៖ អតីតបវរកញ្ញា Miss Dream Girl of The year International ២០១៩/២០២០ ឬលំដាប់រងទី៤ ក្នុងកម្មវិធី Miss Tourism International ២០១៩ កញ្ញា ចន សុទីម៉ា ក្រោយមានឈ្មោះជាបវរកញ្ញារួច នាងកាន់តែទទួលបានឈ្មោះល្បីល្បាញមានមហាជនស្គាល់ច្រើនគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នតារារូបនេះក៏កាន់តែមានភាពមមាញឹកជាមួយការងារជាបន្តបន្ទាប់ផងដែរ បើតាមការសង្កេតឃើញកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើនិយាយដក់រូបសម្ផស្សឃើញថា កញ្ញា ចន សុទីម៉ា ពិតជាមានរូបសម្រស់ស្រស់ស្អាតជា ពិសេស មានមុខមាត់ស្អាតមានមន្តស្នេហ៍តែម្ដង។ ជាពិសេស ពេលដែលតារាស្រីរូបនេះតុបតែងខ្លួន មិនថាក្នុងឈុតសម្លផកបំពាក់ទាម័យ ឬបែបបុរាណនោះទេ ឃើញថាមានភាពលេចធ្លោ និងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រផងដែរ៕

ជាក់ស្ដែង ប្រិយមិត្ត និងហ្វេនកញ្ញា ចន សុទីម៉ាផ្ទាល់ ច្បាស់ជាបានដឹងរួចមកហើយអំពីកម្ពស់ដ៏ខ្ពស់ស្រឡះរបស់នាង ដោយតារារូបនេះមានកម្ពស់រហូតដល់១,៧៨ ម៉ែត្រឯណោះ។ ក្នុងនោះដែរ ថ្មីៗនេះ អតតីតបវរកញ្ញារូបនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនភ្លឹកនឹងកម្ពស់របស់នាងគ្រប់គ្នា ដោយសារនាងបានតុបតែងខ្លួនស្លៀកខោជើងខ្លី បញ្ចេញជើងវែងស្រឡូននោះ។ បើទោះបីតារាស្រីរូបនេះមិនពាក់នូវស្បែកជើងកែង តែមើលទៅនាង នៅតែខ្ពស់ ហើយមានរូបរាងតូចច្រឡឹងទៀតផង។

ក្រោយអ្នកលេងបណ្ដាញសង្គមជាច្រើន បានឃើញរូបភាពថ្មីរបស់តារារូបនេះរួច ពួកគេបានពោលពាក្យសរសើរពីរូបសម្រស់ និងកម្ពស់ខ្ពស់របស់នាងគ្រប់ៗគ្នាសឹងមិនដាច់ពីមាត់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
  កញ្ញា ចន សុទីម៉ា
ចន សុទីម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T