ម្នាក់ទៀតហើយ! កីឡាករ Real Madrid រូបនេះកំពុងពិចារណាផ្ទេរមកលេងនៅ Arsenal

//s9.kh1.co/11/11b646b59c2f456870e12ca72c4686e4477e550b.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើ Odegaard ចង់ផ្ទេរមកលេងនៅ Arsenal

អេស្ប៉ាញ៖ ខ្សែបម្រើ Martin Odegaard កំពុងពិចារណាចាកចេញពីក្លិប Real Madrid ដើម្បីផ្ទេរទៅលេងនៅក្លិបកាំភ្លើងធំ Arsenal បន្ទាប់ពីចំណាយពេលខ្ចីជើងពាក់កណ្ដាលរដូវកាលនៅទឹកដី Emirates កាលពីរដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ Martin Odegaard

Odegaard បានបង្ហាញទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Mikel Arteta ហើយគេក៏អាចចូលលេងបានញឹកញាប់ផងដែរ ខណៈដែលនៅ Real Madrid គឺ កីឡាករសញ្ជាតិន័រវេសរូបនេះពុំសូវមានឱកាសបានចូលលេងនោះឡើយ។

ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ Martin Odegaard

Arsenal ចង់ទិញយក Odegaard ផ្ដាច់ឬសុំខ្ចីជើងមួយរដូវកាលទៀតខ្លាំងណាស់ប៉ុន្តែ Real Madrid បដិសេធដាច់ខាតថាមិនឲ្យតារាវ័យក្មេងរូបនេះចាកចេញទេ។

ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ Martin Odegaard

ដូច្នេះហើយទើប Martin Odegaard បានវិលត្រឡប់ទៅលេងនៅ Real Madrid វិញដោយគេបានចូលហ្វឹកហាត់មុនបើករដូវកាលជាមួយកីឡាករដទៃទៀតដែរ។យ៉ាងណាមិញយោងតាម Cadena SER គឺ ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះចូលហ្វឹកហាត់ទាំងគ្មានព្រលឹងក្នុងខ្លួននិងពុំសូវមានទំនាក់ទំនងជាមួយមិត្តរួមក្រុមឡើយ។

ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ Martin Odegaard

សារព័ត៌មាននេះក៏បានបន្តទៀតថា Odegaard មិនសប្បាយចិត្តមួយរយភាគរយទេ និងចង់វិលត្រឡប់ទៅលេងនៅ Arsenal វិញបើសិនអាចមានជម្រើសណាមួយប៉ុន្តែគេមិនដឹងថា Real Madrid នឹងព្រមបើកផ្លូវឲ្យគេចាកចេញឬយ៉ាងណានោះឡើយ៕

ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ Martin Odegaard

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T