ហេតុតែចង់បានចង្កេះអង្ក្រង! នារីរូបនេះ បរិភោគអាហារតែមួយពេលក្នុងមួយថ្ងៃ និងពាក់ប្រដាប់រឹតរាងរាល់ថ្ងៃ

//s9.kh1.co/01/013334924159c2079103a5436cd90e8aec5eb062.jpg
សង្គម

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នារីម្នាក់បានបង្អត់អាហារខ្លួនឯង ដោយសារតែចង់បានរាងស្អាត រួមជាមួយនឹងចង្កេះយ៉ាងតូចដូចអង្ក្រង។

វៀតណាម៖ នារីម្នាក់ មកពីប្រទេសវៀតណាម តែសព្វថ្ងៃរស់នៅក្នុងសហរដ្ឋអាមេរិក បានបង្អត់អាហារខ្លួនឯង ដោយសារតែចង់បានរាងស្អាត រួមជាមួយនឹងចង្កេះយ៉ាងតូចដូចអង្ក្រង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង An Ky អាយុ២៦ឆ្នាំ និងមានតួនាទីជាអ្នករាំក្រៅម៉ោងម្នាក់ ហើយកាលពីនាងមានអាយុ១៨ឆ្នាំ នាងមានទម្ងន់ជាង៥០គីឡូក្រាម និងទំហំចង្កេះជាង៦០សង់ទីម៉ែត្រ។ ឃើញដូច្នេះ នាងក៏សម្រេចចិត្តផ្លាស់ប្ដូរពីការបរិភោគអាហារមួយថ្ងៃបីពេល ទៅជា.មួយថ្ងៃមួយពេលវិញ និងមានពេលខ្លះ ពីរថ្ងៃបរិភោគតែម្ដងប៉ុណ្ណោះ ហើយតែងតែពាក់ប្រដាប់រឹតចង្កេះជាប់ជានិច្ច ដោយលើកលែងតែពេលយប់ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ នាងមិនមានភាពភ័យព្រួយអំពីការខូចសុខភាពឡើយ ដោយសារតែនាង បរិភោគសុទ្ធសឹងជាអាហារមានវីតាមីន ដែលមានដូចជាបន្លែស្រស់ៗ ទ្រូងមាន់ និងផ្លែឈើជាដើម។ ហើយឥលូវនេះ នាងមានចង្កេះយ៉ាងតូចទំហំ៤៦សង់ទីម៉ែត្រ និងទម្ងន់៣៧គីឡូក្រាម ដែលបញ្ហាមានតែមួយគត់គឺ ពិបាករកទិញខោពាក់ឲ្យត្រូវនឹងចង្កេះរបស់នាង។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងមក មានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា កាលដែលរឹតចង្កេះតឹងខ្លាំងពេក អាចជះឥទ្ធិពលអវិជ្ជមានដល់សរីរាង្គខាងក្នុងផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Oddity

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T