ថាម៉េច? ខាង Bayern បានផ្តាំទៅ Chelsea វិញបែបនេះ ក្រោយលេចឮដំណឹងចង់បាន Lewandowski

//s9.kh1.co/0d/0d8c190157b0e8a3c458347f4f55050a95c3991a.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខាង Bayern បានផ្តាំទៅ Chelsea ថា Lewandowski នឹងមិនលក់ចេញនៅក្នុងរដូវក្តៅនេះទេ

បរទេស៖ ខាងភាគី Bayern Munich បានប្រាប់ទៅ Chelsea ថា កីឡាករ Robert Lewandowski នឹងមិនលក់ចេញនៅក្នុងរដូវក្តៅនេះទេ, ស្របពេលដែលបច្ចុប្បន្នក្រុម តោខៀវ កំពុងតែត្រូវការខ្សែប្រយុទ្ធថ្មីខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Robert Lewandowski
  កីឡាករ Robert Lewandowski

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ បានបញ្ចប់រដូវកាលជាមួយក្រុម Bayern Munich ក្នុងនាមជាអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្របខណ្ឌ Bundesliga ពោលរូបគេរកបានគ្រាប់បាល់សរុបចំនួន ៤១ គ្រាប់, ក្នុងនោះដែរ Lewandowski គឺនៅសល់កុងត្រាជាមួយក្លិបយក្សរបស់ អាល្លឺម៉ង់ ២ រដូវកាលទៀត​ ប៉ុន្តែថ្មីៗនេះ Chelsea ហាក់មានការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធរូបនេះខ្លាំងមែនទែន។

  កីឡាករ Robert Lewandowski
  កីឡាករ Robert Lewandowski

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្លិបរបស់ Bayern លោក Herbert Hainer បានប្តេជ្ញាចិត្តថា ក្លិបនឹងរក្សាទុក Lewandowski ឱ្យបាន មិនត្រឹមតែប៉ុណ្ណោះរូបគេអាចនឹងបន្តកុងត្រាថ្មីថែមទៀតផង។ ជាមួយគ្នានេះលោក Hainer បានមានប្រសាសន៍ប្រាប់ទៅកាន់គេហទំព័រ Goal យ៉ាងដូច្នេះថា៖

នៅក្នុងការយល់ឃើញរបស់ខ្ញុំ, Lewandowski ជាខ្សែប្រយុទ្ធកំពូលម្នាក់នៅលើពិភពលោក។ យើងពិតជាសប្បាយចិត្តណាស់ ដែលយើងមានគាត់នៅក្នុងក្រុមរបស់ពួកយើង។ គាត់នៅសល់កុងត្រាជាមួយយើង ២ ឆ្នាំទៀត។ គាត់នឹងលេងបន្តទៀតជាមួយ Bayern Munich។ ខ្ញុំបាននិយាយអំពីរឿងនេះរួចរាល់ហើយ តាំងពី ២ ទៅ ៣ សប្តាហ៍មុនមកម្ល៉េះ, ខ្ញុំនឹងឱ្យគាត់ស្នាក់នៅរយៈពេលវែងជាមួយយើងជាបន្តទៀត។ គាត់នឹងគោរពចំពោះកុងត្រារបស់គាត់។ ពិតណាស់ គាត់នឹងលេងនៅទីនេះរយៈពេល ២ រដូវកាលទៀត៕

  លោក Herbert Hainer
  លោក Herbert Hainer
  លោក Herbert Hainer

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T