ទ្វារ​មាស​​សុខភាព​ល្អ​ អាច​​សង្កេត​មើល​សញ្ញា​ទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

//s9.kh1.co/da/dacbaafac7095cedf64df4ca7b5d3ecd8f8ae4b7.jpg
យល់ដឹង

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សុខភាព​ទ្វារ​មាស​គឺ​ជា​រឿង​សំខាន់​បំផុត​មួយ​ ដែល​ស្រី​ៗ​យើង​ចាំបាច់​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។

សុខភាព​ទ្វារ​មាស​គឺ​ជា​រឿង​សំខាន់​បំផុត​មួយ​ ដែល​ស្រី​ៗ​យើង​ចាំបាច់​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ ពិត​ណាស់​ នៅ​ពេល​ដែល​ទ្វារ​មាស​មាន​សុខភាព​មិន​ល្អ​ យូរ​ៗ​ទៅ​វា​​អាច​នឹង​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាក់​ជា​មិន​ខាន។​ ដូច​នេះ​ ដើម្បី​ដឹង​ថា​​ទ្វារ​មាស​សុខភាព​ល្អ​ ឬ​អត់​​​នោះ​​ ស្រី​ៗ​យើង​អាច​សង្កេត​មើល​សញ្ញា​ទាំង​នេះ​​បាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

ស្ថានភាព​ជាក់លាក់​អាច​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​នៃ​សុខភាព​ទ្វារ​មាស​

  • ប្រែប្រួល​ពណ៌​ ក្លិន​ ឬ​បរិមាណ​នៃ​ការ​​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​
  • រមាស់​ទ្វារ​មាស
  • ការ​ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ​ បន្ទាប់​ពី​រួម​ភេទ ឬ​បន្ទាប់​ពី​ចូល​ដល់​វ័យ​អស់​រដូវ​

​​​សញ្ញា​បញ្ជាក់​ថា​ទ្វារ​មាស​​សុខភាព​ល្អ៖​

១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ប្រក្រតី​

ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​​ក៏​អាច​បង្ហាញ​ពី​សុខភាព​ទ្វារ​មាស​របស់​យើង​ផង​ដែរ​។ ទឹក​រម្អិល​ពី​ទ្វារ​មាស​ត្រូវ​បាន​ផលិត​ដោយ​ក្រពេញ​ក្នុង​ទ្វារ​មាស​ និង​មាត់​ស្បូន​។ ទោះ​បី​ជា​វា​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ពី​​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​​ម្នាក់​ទៀត​ក៏​ពិត​មែន​ ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​ប្រក្រតី​​មាន​សភាព​ថ្លា​ ឬ​ល្អក់​ និង​មាន​ក្លិន​តិចតួច។​ បន្ថែម​ពី​នេះ​ ​ការ​ធ្លាក់​ទឹក​រម្អិល​​ប្រក្រតី​មិន​មាន​ពណ៌​ខុស​ប្លែក​ ហើយ​ក៏​មិន​មាន​រមាស់​ដែរ។

២. ទ្វារ​មាស​មិន​រមាស់​

ជាមួយ​គ្នា​នេះ​ដែរ ទ្វារ​មាស​​មាន​សុខភាព​ល្អ​មិន​​រមាស់​ឡើយ​។ ជាក់​ស្ដែង​ ការ​រមាស់​ទ្វារ​មាស​​កើត​ឡើង​ដោយ​សារ​តែ​ការ​បង្ក​រោគ​ វ័យ​អស់​រដូវ និង​សារធាតុ​ដែល​ធ្វើ​ឲ្យ​រមាស់​ ឬ​អាច​​មក​ពី​ជំងឺ​ស្បែក​ ឬ​ជំងឺ​កាមរោគ។​ ការ​រមាស់​ទ្វារ​មាស​ក៏​អាច​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ក្រហាយ ស្នាម​ក្រហម​ និង​ហើម​នៅ​បរិមាណ​ទ្វារ​មាស​។

៣. មិន​ឈឺ​ចាប់​ពេល​រួម​ភេទ​

​ទន្ទឹម​នឹង​នេះ​ដែរ ស្រីៗ​យើង​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​អំឡុង​ពេល​រួម​ភេទ​ ប្រសិនបើ​មិន​មាន​ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស​គ្រប់​គ្រាន់​ទេ​នោះ​។ មួយ​វិញ​ទៀត​ ការ​ឈឺចាប់​ខ្លាំង​នៅ​អំឡុង​ពេល​​​រួម​ភេទ​នេះ​ ក៏​អាច​បណ្ដាល​មក​ពី​​លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​​ដូចជា​​មេរោគ​ក្នុង​ទ្វារ​មាស​ ការ​បង្ក​រោគ​ ឬ​បញ្ហា​មាត់​ស្បូន​។

៤. មិន​​ឈឺ​ចាប់​ទ្វារ​មាស​​​ជា​ទូទៅ​​

ការ​ឆ្លង​មេរោគ​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​យោនីឬ​ទ្វារ​មាស​ ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​ជួនកាល​អាច​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ​នៅ​ទ្វារ​មាស។ ជា​ទូទៅ ការ​ឈឺ​ចាប់​នៅ​ទ្វារ​មាស​សុទ្ធ​តែ​បញ្ជាក់​ពី​បញ្ហា​​សុខភាព​ទ្វារ​មាស​​ផ្សេង​ៗ​ ដែល​ស្រី​ៗ​យើង​គប្បី​តាមដាន​ឲ្យ​បាន​ដិតដល់​ ក៏​ដូចជា​​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T