អ្នកណាគេ? ក្រោយ Sancho ចាកចេញ អាវស្លាកលេខ៧ ត្រូវបានកីឡាករឆ្នើមរូបនេះពាក់ជំនួសវិញម្តង

//s9.kh1.co/15/153c3cdfa92134014b68d44f3be3a9999f98c199.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Giovanni Reyna​ នឹងពាក់អាវស្លាកលេខ៧ក្នុងរដូវកាលថ្មី

អាល្លឺម៉ង់៖ តារាឆ្នើមក្រុមជម្រើសជាតិសហរដ្ឋអាមេរិក កីឡាករ Giovanni Reyna ​ទទួលបានអាវលេខ ៧ នៅក្លិប Borussia Dortmund បន្ទាប់ពី Jadon Sancho សម្រេចចិត្តផ្លាស់ទៅកាន់ Manchester United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Giovanni Reyna
   កីឡាករ Giovanni Reyna

ជាការពិតណាស់ Sancho បានសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការផ្លាស់ទៅលេងនៅកីឡដ្ឋាន Old Trafford កាលពីសប្ហាហ៍មុនក្នុងតម្លៃខ្លួន ៧៣លានផោន (១០១លានដុល្លារ) និង បាននិយាយពាក្យលាទៅកាន់ Dortmund ក្រោយរួមរស់នៅទីនោះអស់រយៈពេលបួនឆ្នាំ។

   កីឡាករ Jadon Sancho
   កីឡាករ Jadon Sancho

យ៉ាងណាក្តី ក្រោយការចាកចេញរបស់ Sancho គឺ Dortmund ក៏បានស្វែងរកកីឡាករដើម្បីជំនួសតំណែងនៃការចាកចេញរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះដែរ ដោយក្លិបបានទិញយកខ្សែប្រយុទ្ធស្លាបសញ្ជាតិហូល្លង់ កីឡាករ Donyell Malen ពី PSV ប៉ុន្តែ រូបគេនឹងពាក់អាវលេខ២១ទៅវិញទេនារដូវកាលក្រោយ ដោយអាវលេខ៧ នឹងត្រូវប្រគល់ជូន Reyna៕

   កីឡាករ Giovanni Reyna
   កីឡាករ Giovanni Reyna

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T