ឥទ្ធិពល BTS បង្កើនការលក់ផលិតផលនេះ ទូទាំងពិភពលោកបានក្បែរ ៤១ ភាគរយ!

//s9.kh1.co/5c/5cee7f905f49312e21816ba9c451bb3beb1af232.jpg
យុវវ័យ

 ២៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតាទេ! ដោយសារតែឥទ្ធិពល BTS បានធ្វើឲ្យមីនុយអាហារ BTS Meal របស់ McDonald’s កើនទិន្នន័យលក់នៅទូទាំងពិភពលោក ជិត ៤១ ភាគរយ!

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៨ ខែ កក្កដា ម្សិលមិញនេះ ក្រុមហ៊ុន McDonald's បានបង្ហាញជាផ្លូវការ នូវបញ្ជីប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី២ ឆ្នាំ ២០២១ ដោយគិតចាប់ពីខែមេសា ដល់ខែ មិថុនា ឆ្នាំ ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS 
BTS 

ជាមួយគ្នានេះដែរ បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០២០ ប្រាក់ចំណូលនៅទូទាំងពិភពលោក ចំនួនទិន្នន័យលក់ចេញប្រភេទអាហាររបស់ McDonald's កើនឡើងគួរឲ្យកត់សម្គាល់ជាមួយការលក់ចេញបាន ៥៧ ភាគរយ ក្បែរៗ ៥.៩ ពាន់លានដុល្លារឯណោះ។

BTS 
BTS 

ជាក់ស្ដែងបន្ទាប់ពីសហការជាមួយក្រុម BTS ខាង McDonald's ក៏បានរាយការណ៍បន្ថែមផងដែរថា សម្រាប់ការលក់ចេញ BTS Meal ឆ្នាំនេះ ទិន្នន័យលក់នៅទូទាំងពិភពលោករបស់ខ្លួន បានកើនឡើងដល់ទៅ ៤០.៥ ភាគរយ នេះបើប្រៀបធៀបទៅនឹងនិន្នន័យលក់កាលពីឆ្នាំ ២០២០៕

BTS 
BTS 

ប្រភព ៖ Soompi

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T