អត់ច្រឡំគេទៀត Jungkook ក្លាយជាសិល្បករដំបូងនៅលើពិភពលោក ដែលមានរូបគំនូរមើលពីលើមេឃ

//s9.kh1.co/f9/f9fa675cd7f9a7168160dcd28139f2687f264c08.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Jungkook សមាជិកក្រុម BTS បានក្លាយជាសិល្បករដំបូងនៅលើពិភពលោក ដែលមានរូបគំនូរមើលពីលើមេឃ ក្រោយហ្វេនធ្វើវាដើម្បីអបអរថ្ងៃខួបកំណើតរបស់លោក

កូរ៉េខាងត្បូង ៖ ថ្ងៃខួបកំណើតរបស់ Jungkook សមាជិកក្រុម BTS កាន់តែកៀកកិតជិតមកដល់ហើយ គឺនៅថ្ងៃទី ១ ខែកញ្ញា ហើយ ARMY ដែលជាអ្នកគាំទ្រ នៅតែបន្តធ្វើឲ្យគម្រោងរបស់ពួកគេកាន់តែធំទៅៗ ជារៀងរាល់ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jungkook
Jungkook

ថ្មីៗនេះ ក្រុមអ្នកគាំទ្ររបស់ Jungkook នៅប្រទេស Phillippines ដែលមានឈ្មោះថា Golden Alliance បានប្រកាសពីគម្រោងដ៏ស្រស់ស្អាត និងពិសេសរបស់ពួកគេសម្រាប់ maknae ដែលជាទីស្រឡាញ់របស់ពួកគេ ដោយសហការជាមួយ A Liter of Light

ក្នុងនោះ ការបង្ហាញដ៏ស្រស់ស្អាតនេះ ធ្វើឱ្យ Jungkook ក្លាយជាសិល្បករដំបូងគេ នៅលើពិភពលោក ដែលមានស្នាដៃសិល្បៈ A Liter of Light ដែលអាចមើលឃើញពីលើមេឃបាន ហើយដ្រូននឹងត្រូវបានបង្កើតឡើង ដើម្បីបង្កើតវីដេអូសម្រាប់អ្នកគាំទ្រ ពីជុំវិញពិភពលោក ដើម្បីមើល Jungkook និងការធ្វើកំណត់ត្រា។

Jungkook
Jungkook

អ្វីដែលកាន់តែពិសេសនោះគឺ នៅពេលព្រឹត្តិការណ៍នេះចប់ អំពូលភ្លើងដែលត្រូវបានប្រើ ដើម្បីបង្កើតស្នាដៃសិល្បៈ នឹងត្រូវបរិច្ចាគដល់ផ្នែកខ្លះ នៃសហគមន៍ដែលគ្មានអគ្គិសនី និងភ្លើងបំភ្លឺត្រឹមត្រូវ៕

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T