រកឃើញហើយ អ្នកទទួលវ៉ាក់សាំងទី ៧លាន ជាលោកយាយមកពីខេត្តមួយនេះ

//s9.kh1.co/67/67a620fbcaabf130b82e38f8deeabca94a2b6cad.jpg
សង្គម

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតមែនហើយ កម្ពុជា បានរកឃើញ អ្នកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្តទី ១០លានហើយ ដែលជាលោកយាយ មកពី ខេត្តសៀមរាប

សៀមរាប ៖ ពិតណាស់ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដោយស័្មគ្រចិត្ត ក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានដាក់ចេញ នូវយុទ្ធសាស្ត្រក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដោយក្នុងនោះ ប្រជាជនដែល ទទួលវ៉ាក់សាំងចំលេខរៀងទី ១លានម្តងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើការប្រគល់រង្វាន់ជាពិសេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ រាល់ការប្រគល់រង្វាន់១លានម្នាក់ម្តងនោះ បានធ្វើឡើងដោយមាន វត្តមានដោយផ្ទាល់របស់ លោកជំទាវ ឱ វណ្ណឌីន ជាក់ស្តែង ថ្មីៗនេះ រកឃើញហើយ អ្នកទទួលវ៉ាក់សាំងទី ៧លាន បានទៅលើលោកយាយ រស់នៅក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា នេះបើយោង តាមការបង្ហោះសារផ្ទាល់ពី ទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនោះ បញ្ជាក់យ៉ាងច្បាស់ដូច្នេះថា ៖

តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់។ សូមអបអរសាទរចំពោះលោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតទៅជូន ដោយផ្ទាល់ និងសូមជូនពរលោកយាយសូមជួបតែសេចក្តីសុខសេចក្តីចំរើន៕

សម្តេចតេជោ ហ៊ុន សែន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T