ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson Johnson ដែលជាអំណោយរបស់សហរដ្ឋអាមេរិកនឹងមកដល់កម្ពុជានៅថ្ងៃទី...

//s9.kh1.co/c4/c42ebeff7297cb86b9a9599de5d284ade436a9d8.jpg
សង្គម

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វ៉ាក់សាំងចាក់តែមួយដូស Johnson Johnson ដែលជាអំណោយរបស់សហរដ្ឋអាមេរិកនឹងមកដល់កម្ពុជានៅថ្ងៃទី៣០ ខាងមុខនេះ

ភ្នំពេញ: យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ ស្ថានទូតអាមេរិកនៅភ្នំពេញ សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ឱ្យចូលរួមយកព័ត៌មាន នៅក្នុងពេលមកដល់នៃវ៉ាក់សាំង : Johnson & Johnson ចំនួនជាង ១លានដូសដែលជាអំណោយរបស់សហរដ្ឋអាមេរិកដល់ ប្រទេសកម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅ ក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

ស្ថានទូតអាមេរិក សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ចូលរួមយកព័ត៌មានក្នុងការមកដល់លើកដំបូង នៃវ៉ាក់សាំងទាំងនេះ ចំនួនពាក់កណ្តាល ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ទី ៣០ ខែកក្កដា វេលាម៉ោង ០៧:១៥ ព្រឹក នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ (យើងរំពឹងថា វ៉ាក់សាំងសល់ពីនោះ នឹងត្រូវមកដល់នៅ ថ្ងៃចន្ទ ទី ២ខែសីហា នេះ)។

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសព័ត៌មានដែលមានភ្ជាប់នៅផ្នែកខាងក្រោម÷

សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T