ទីបំផុត លោក Nawat បានប្រកាសលាឈប់ពីពិធីករគ្រប់កម្មវិធីហើយ

//s9.kh1.co/46/466c7e57cc3a54772554ddea45eebd93b8076119.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ ពិធីករដ៏ល្បីឈ្មោះ លោក Nawat បានប្រកាសដំណឹងដ៏សោកស្ដាយមួយនៅពេលកំពុងផ្សាយផ្ទាល់តាមបណ្ដាញសង្គម ដោយបានប្រាប់ថា លោកបានលាឈប់ពីកម្មវិធីទូរទស្សន៍ទាំងអស់ជាផ្លូវការហើយ

ថៃ៖ អស់រយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពី ពិធីករដ៏ល្បីឈ្មោះ លោក Nawat បានឆ្លងជំងឺកូវីដ១៩ និងបានចេញមកធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម រៀបរាប់ពីបញ្ហារបស់ខ្លួន រហូតដល់បានក្លាយជាប្រធានបទដ៏ក្តៅដែលបណ្ដាអ្នកគាំទ្រជាច្រើនកំពុងតែតាមដានជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ លោក Nawat បានចេញមកធ្វើការផ្សាយផ្ទាល់សាជាថ្មីនៅលើបណ្ដាញសង្គម ដោយនៅពេលចុងបញ្ចប់ តារាប្រុសរូបនេះ ស្រាប់តែបានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល និងធ្វើឲ្យហ្វេនៗជាច្រើនហាក់មានការសោកស្ដាយយ៉ាងខ្លាំង ដោយបានប្រាប់ថា លោកបានលាឈប់ពីកម្មវិធីទូរទស្សន៍ទាំងអស់ជាផ្លូវការហើយ បន្ទាប់ពីបានស្នើសុំបញ្ចប់ការធ្វើជាពិធីករកម្មវិធីផ្ទះបាយមួយ ហើយខណៈពេលនេះ លោកក៏បានសុំលាឈប់ពីកម្មវិធីចំនួន ២ ទៀតគឺ កម្មវិធី Today Show និង Petchrama ។

យ៉ាងណាមិញ ចំពោះដំណឹងដ៏សោកស្ដាយមួយនេះ ហ្វេនៗជាច្រើននៅតែបន្តការលើកទឹកចិត្ត និងការគាំទ្រចំពោះរូបលោក បើទោះបីជាលោកបានបញ្ឈប់ការងារជាពិធីករនៅក្នុងកម្មវិធីជាច្រើន ក៏ដោយ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Nawat
Nawat
Nawat
Nawat
Nawat
Nawat
Nawat
Nawat
Nawat
Nawat
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T