TXT គឺជាសិល្បករ Kpop ដំបូងគេ មានអាល់ប៊ុមបង្ហាញមុខលើតារាង Billboard 200 រយៈពេលយូរជាងគេ!

//s9.kh1.co/1d/1df6aacbf38021e113d4af7cb634cbfce1e1bf3c.jpeg
យុវវ័យ

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គិតត្រឹមអាល់ប៊ុមចេញឆ្នាំ ២០២១ នេះ ក្រុម TXT ក្លាយជាសិល្បករ Kpop ដំបូងគេដែលមានអាល់ប៊ុមបានបង្ហាញមុខលើតារាង Billboard 200 រយៈពេលវែងជាងគេ ដល់ទៅ ៧សប្ដាហ៍!

កូរ៉េខាងត្បូង ៖ បន្ទាប់ពីចេញផ្សាយអាល់ប៊ុម The Chaos Chapter: FREEZE វាមានរយៈពេលជិត ២ខែហើយ ដែលក្រុមចម្រៀងកូរ៉េប្រុស TXT រក្សាមុខមាត់នៅលើតារាងទាំងនេះរបស់ Billboard ជាមួយចំណាត់ថ្នាក់លំដាប់កំពូលជាហូរហែ រហូតមកដល់ពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
TXT 
TXT 

ជាក់ស្ដែង សម្រាប់អាល់ប៊ុមដែលចេញផ្សាយក្នុងឆ្នាំ ២០២១​ ក្នុងសប្ដាហ៍ទី៧ នេះ អាល់ប៊ុម The Chaos Chapter: FREEZE ក៏មានមុខនៅលេខរៀងទី១៨១ លើតារាង Billboard 200 ដោយបានធ្វើឲ្យ TXT ក្លាយជាសិល្បករ Kpop ដំបូងគេបង្អស់រកបានបន្តកំណត់ត្រាផ្ទាល់ខ្លួន ជាមួយអាល់ប៊ុមដែលចំណាយពេលវែងជាងគេប្រចាំឆ្នាំ។

TXT 
TXT 

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់សប្ដាហ៍នេះ The Chaos Chapter: FREEZE ក៏បានបង្ហាញមុខនៅចំណាត់ថ្នាក់លេខ៥ លើតារាង World Albums Chart ជាប់លេខ១៤ លើតារាង Top Current Album Sales Chart និងជាប់លេខ១៩ លើតារាង Top Album Sales Chart

សូមអបអរ TXT ចំពោះកំណត់ត្រាទាំងនេះ!

TXT 
TXT 

ប្រភព ៖ Soompi              

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T