សាហាវណាស់! ជប៉ុន លត់ បារាំង ៤-០ កក់កៅអីឡើងទៅវគ្គ ៨ ក្រុមនៅអូឡាំពិកជាបន្តទៀត (មានវីដេអូ)

//s9.kh1.co/a8/a817b8cdab36d24adc0a46815f89a676aa624012.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ជប៉ុន លត់ បារាំង ៤-០ កក់កៅអីឡើងទៅវគ្គ ៨ ក្រុមនៅអូឡាំពិកជាបន្តទៀត

បរទេស៖ កាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ ក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំរបស់ ជប៉ុន បានលត់ក្រុម បារាំង យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ០ នៃព្រឹត្តិការណ៍ អូឡាំពិក, ខណៈពេលនេះក្រុម ជប៉ុន បានកក់កៅអីហើយស្រេចដើម្បីបន្តដំណើរឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយជាបន្តទៀត ក្នុងនាមជាក្រុមកំពូលតារាង នៅក្នុងពូល A។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា គ្រាប់បាល់ទាំង ៤ គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ជប៉ុន រកបានដោយកីឡាករ ៤ រូបផ្សេងគ្នា, ក្នុងនោះកីឡាករ Kubo រកបានគ្រាប់បាល់បើកឆាកដំបូងនៅនាទីទី ២៧, គ្រាប់ទី ២ រកបានដោយកីឡាករ Sakai នៅនាទីទី ៣៤, ចំណែកគ្រាប់ទី ៣ រកបានដោយកីឡាករ Miyoshi នៅនាទីទី ៧០ និង គ្រាប់ចុងក្រោយរកបានដោយកីឡាករ Maeda នៅនាទីទី ៩០+១៕  

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T