ល្អខ្លាំង! ទិញបានភ្លាម Evra ប្រដូច Varane ទៅនឹងខ្សែការពារជើងចាស់ Man UTD ម្នាក់នេះភ្លែត

//s9.kh1.co/9b/9b1aa6fb52dfb4322e3912c9e83fe2d8606f4f3a.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Patrice Evra ប្រដូច Raphael Varane ទៅនឹង Rio Ferdinand

អង់គ្លេស៖ អតីតខ្សែពារក្លិប Manchester United លោក Patrice Evra បានប្រដូច Raphael Varane ទៅនឹងលោក Rio Ferdinand ថា អ្នកទាំងពីរមានសមត្ថភាពខ្លាំងដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Patrice Evra
   លោក Patrice Evra

ជាការពិតណាស់ កាលពីថ្ងៃអង្គារកន្លងទៅនេះ Man Utd បានប្រកាសជាផ្លូវការអំពីការនាំយក Varane ពី Real Madrid មកកាន់កីឡដ្ឋាន Old Trafford ក្នុងតម្លៃខ្លួន៤១លានផោន (៥៧លានដុល្លារ) ហើយ កីឡាករសញ្ជាតិបារាំងខាងលើនឹងត្រូវធ្វើការតេស្តសុខភាព ព្រមទាំង បង្ហាញខ្លួនជាផ្លូវការជាមួយក្រុមថ្មីនៅក្នុងពេលឆាប់ៗខាងមុខ។

កីឡាករ Raphael Varane
កីឡាករ Raphael Varane

Evra បាននិយាយថា៖

Varane បានរំលឹកឲ្យខ្ញុំនឹកឃើញពី Ferdinand។ គេជាកីឡាករដែលមានគុណភាពជាមួយបាល់ និង អាចប្រជែងយកបាល់ពីលើអាកាសបានល្អ។ គាត់ជាខ្សែការពារកណ្តាលដែលល្អមួយចប់។ Varane លេងបាល់ដោយចិត្តត្រជាក់ ហើយ គេក៏អាចរកគ្រាប់បាល់បានដែរ។ វាជាការចុះហត្ថលេខាដ៏ធំមួយសម្រាប់ Man Utd៕

លោក Patrice Evra
លោក Rio Ferdinand
លោក Rio Ferdinand

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T