កីឡាករ R.Madrid រូបនេះ ទំនងប្ដូរមកពាក់អាវលេខ ៥ របស់ Varane វិញ

//s9.kh1.co/52/521dfe0b58e47f34b0ec6ff14a1f5bb330ad79d4.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កីឡាករ R.Madrid រូបនេះ ទំនងប្ដូរមកពាក់អាវលេខ ៥ របស់ Varane វិញ។

អឺរ៉ុប៖ បន្ទាប់ពីការចាកចេញរបស់​ Raphael Varane កីឡាករក្នុងក្រុម Real Madrid នៅសល់ ២៧នាក់ ប៉ុន្ដែនឹងមានកីឡាករដែលក្រុមផ្សេងខ្ចីជើងមួយចំនួនទៀតត្រូវត្រលប់មកវិញ ខណៈដែលក្លិបចង់កំណត់ឲ្យកីឡាករឈុតធំពាក់ត្រឹមអាវលេង២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Varane 
Varane 

កីឡាករដែលនឹងអាចវិលមករួមក្រុមវិញមានដូចជា Jesus Vallejo, Dani Ceballos, Martin Odegaard, Gareth Bale, Luka Jovic និង Take Kubo មិនទាន់ទទួលបានលេខអាវនៅឡើយទេ ហើយមានតែកីឡាករចំណូលថ្មី David Alaba ប៉ុណ្ណោះដែលទទួលបានអាវលេខ៤ពី Sergio Ramos ស្របពេលអាវលេខ៥របស់ Varane ពេលនេះក៏ទំនេរដែរ។

Alaba និងប្រធានក្លិប
Alaba និងប្រធានក្លិប

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Casemiro ដែលនឹងត្រូវទទួលខុសត្រូវច្រើននារដូវកាលនេះបន្ទាប់ពីការចាកចេញរបស់ខ្សែការពារកណ្ដាលទាំងពីរ ទំនងជាប្ដូរមកពាក់អាវលេខ៥ ដោយលេខអាវនេះក៏ធ្លាប់ពាក់ដោយអតីតកីឡាករ Fernando Redondo និង Zinedine Zidane ផងដែរ។

Casemiro 
Casemiro 

បញ្ហាមួយទៀត ដែលត្រូវដោះស្រាយគឺថាតើ Bale នឹងពាក់អាវលេខប៉ុន្មាននារដូវកាលខាងមុខ ព្រោះអាវលេខ១១ពេលនេះ ត្រូវបានពាក់ដោយ Asensio បាត់ទៅហើយ។ ដូច្នេះមានន័យថា Bale អាចនឹងត្រូវពាក់លេខថ្មីដែលមានដូចជាលេខ ១៦, ១៨, ២១ ឬលេខ១៤ របស់ Casemiro ប្រសិនបើគេប្ដូរទៅពាក់អាវលេខ៥។

Bale និង Casemiro
Bale និង Casemiro

តែទន្ទឹមនឹងនេះ ជម្រើសរបស់ Bale អាចនឹងមានតិចជាងមុន ប្រសិនបើ ​Odegaard យកលេខ២១ចាស់របស់គេវិញ ហើយ Jovic យកអាវលេខ១៨ម្ដងទៀត នោះជម្រើសតែមួយគត់គឺលេខ១៦ របស់ James  Rodriguez

ប្រភពmarca

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T