ចឹងសោះ! មកដឹងហេតុផលពិតដែល Varane ចាកចេញពី Real Madrid មក Man UTD

//s9.kh1.co/3f/3fc07da0872ac5caa3aa7283b6eed74952f5294f.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Varane ចង់ផ្ទេរមក Man UTD ដោយសារជាអ្នកគាំទ្របិសាចក្រហមតាំងពីក្មេង

អេស្ប៉ាញ៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការថាក្លិបបានព្រមព្រៀងជាមួយ Real Madrid ក្នុងការទិញយក ខ្សែការពារ Raphael Varane បន្ទាប់ពីមានការចរចាគ្នារួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Varane ត្រូវបានគេរាយការណ៍ថាពេញចិត្តចង់ផ្ទេរមក Manchester United តែមួយគត់ គឺដោយសារគេជាអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមនិងចាត់ទុកអតីតខ្សែការពារឆ្នើមរបស់ Man UTD គឺលោក Rio Ferdinand ជានិមិត្តរូបទៀតផង។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane
អតីតខ្សែការពារ Rio Ferdinand
អតីតខ្សែការពារ Rio Ferdinand

នេះជាហេតុផលធំមួយដែលកីឡាករវ័យ២៨ឆ្នាំរូបនេះសុខចិត្តចាកចេញពី Real Madrid មកកាន់ទឹកដី Old Trafford ដោយគេរំពឹងទុកថា Varane នឹងមកធ្វើតេស្តសុខភាពនៅអាទិត្យក្រោយនេះ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Real Madrid ឯណោះវិញប្រឹងឃាត់ ខ្សែការពារសញ្ជាតិបារាំងនេះមិនឲ្យចាកចេញប៉ុន្តែក៏មិនអាចឃាត់គេបានដដែល។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

គួរបញ្ជាក់ផងដែរថា Varane ផ្ទេរពីក្លិប Lens មក Real Madrid កាលពីឆ្នាំ២០១១ ដោយចំណាយពេល១០រួមរស់ជាមួយក្លិបម្ចាស់ពាន UCL ១៣សម័យកាលនេះដោយបានឈ្នះពានជាច្រើនជាមួយក្លិប ក្នុងនោះមានពាន La Liga ៣ដង, Copa Del Rey ២ដង និង Champions League ៤ដងផងដែរ៕

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T