ទីបំផុត! ខ្សែការពារឆ្នើមនៅ La Liga រូបនេះព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Chelsea ហើយ

//s9.kh1.co/f7/f799c1ce810cfcf3a4cbfe1378421d9217951e52.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Jules Kounde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Chelsea

អេស្ប៉ាញ៖ ខ្សែការពារ Jules Kounde បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបតោខៀវ Chelsea ហើយបន្ទាប់ពី ភាគីរបស់លោកគ្រូបង្វឹក Thomas Tuchel បានដាក់សំណើទិញយកគេពីក្លិប Sevilla ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Jules Kounde
ខ្សែការពារ Jules Kounde

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានក្លិបនៅ Premier League ជាច្រើនចាប់អារម្មណ៍ដូចជា Manchester United និង Tottenham Hotspur ប៉ុន្តែឥលូវនេះ Kounde សម្រេចចិត្តថានឹងផ្ទេរមកក្លិបម្ចាស់ពាន UCL រដូវកាលមុននេះហើយ នេះបើយោងតាមការរាយការណ៍ពី អ្នកកាសែត Fabrizio Romano ដែលជាប្រភពគួរឲ្យទុកចិត្តបាន។

ខ្សែការពារ Jules Kounde
ខ្សែការពារ Jules Kounde

Jules Kounde នឹងចុះកុងត្រា៥ឆ្នាំជាមួយក្លិបគឺមានសុពុលភាពរហូតដល់ឆ្នាំ២០២៦ ខណៈដែល Chelsea នៅត្រូវពិភាក្សាជាមួយក្លិបSevilla មួយតង់ទៀតដើម្បីឲ្យការផ្ទេរនេះកើតឡើងជាផ្លូវការ។

ខ្សែការពារ Jules Kounde
ខ្សែការពារ Jules Kounde

គួរបញ្ជាក់ផងដែរថា Kounde ផ្ទេរពីក្លិប Bordeux មក Sevilla កាលពីឆ្នាំ២០១៩ ដោយគេនៅសល់កុងត្រាដល់ទៅ៣ឆ្នាំទៀតជាមួយក្លិប។

ខ្សែការពារ Jules Kounde
ខ្សែការពារ Jules Kounde

លោកគ្រូបង្វឹក Thomas Tuchel ចង់យកគេមកជំនួសខ្សែការពារ Thiago Silva ដែលមានអាយុ៣៧ឆ្នាំទៅហើយខណៈដែល ខ្សែការពារ Kurt Zouma ត្រូវក្លិបទាំងពីរលើកយកមកពិភាក្សាក្នុងសំណើទិញយក Kounde ផងដែរ៕

ខ្សែការពារ Kurt Zouma
ខ្សែការពារ Kurt Zouma

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T