អ្នកណាខ្លះយប់ៗ គេងមិនលក់? គួរតែសាកល្បងដាក់ផ្កា និងរុក្ខជាតិទាំង៥ប្រភេទនេះ ក្នុងបន្ទប់គេង​​

//s9.kh1.co/2d/2d7a807ca0818ef699d5e0116cab3a8288796b89.jpg
នារី

 ២៨-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សជាច្រើន កំពុងប្រឈមមុខទៅនឹងបញ្ហាគេងមិនលក់ស្ទើររាល់យប់ ប៉ុន្តែអស់បារម្ភតទៀតហើយ ប្រសិនបើពួកគេ បានដាក់ផ្កានិងរុក្ខជាតិទាំងនេះ នៅក្នុងបន្ទប់គេងរបស់ពួកគេ។

យល់ដឹង៖ មនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ ភាគច្រើនប្រឈមមុខ ទៅនឹងបញ្ហាគេងមិនលក់ ដែលវាបណ្តាលមកពីមូលហេតុជាច្រើនយ៉ាង ទើបធ្វើឱ្យពួកគេ ជួបនូវបញ្ហាគេងមិនលក់បែបនេះ ម្យ៉ាងវិញ បើទោះបីជាមនុស្សមួយចំនួន ខិតខំរកដំណោះស្រាយ ខ្លាំងច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនអាចគេងលក់ស្រួលបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ចំពោះអ្នកណាគេ ដែលតែងតែជួបនូវបញ្ហា គេងមិនលក់ស្ទើរតែរាល់យប់នោះ អ្នកគួរតែសាកល្បងប្រើវិធីសាស្ត្រ ក្នុងការដាក់ផ្កា និងរុក្ខជាតិ មួយចំនួនដែលបានរៀបរាប់នៅខាងក្រោមនេះ នៅក្នុងបន្ទប់គេងរបស់អ្នក នោះវានឹងជួយសម្រួលដល់ការគេង និងផ្លូវអារម្មណ៍របស់អ្នក។

អ្នកណាខ្លះគេងមិនលក់ស្ទើររាល់យប់? គួរតែសាកល្បងដាក់ផ្កា និងរុក្ខជាតិទាំង៥ប្រភេទនេះ ក្នុងបន្ទប់គេង​​៖ 

១.ផ្កាឡាវេនឌ័រ

ផ្កាឡាវេនឌ័រ
ផ្កាឡាវេនឌ័រ

ផ្កាឡាវេនឌ័រ គឺជារុក្ខជាតិដ៏ល្អមួយប្រភេទ សម្រាប់បំបាត់ភាពតានតឹង និងការគេងមិនលក់។ ការដាក់តាំង ឬដាំផ្កាប្រភេទនេះ ក្នុងបន្ទប់គេង វាអាចជួយឱ្យអារម្មណ៍របស់អ្នក បានធូរស្បើយ ចំពោះរឿងដែលមិនសប្បាយចិត្ត អារម្មណ៍ធុញថប់ និងការធ្លាក់ទឹកចិត្តបាន ផងដែរ។

២. ផ្កាម្លិះ

ផ្កាម្លិះ
ផ្កាម្លិះ

ក្លិនដ៏ស្រាលស្រទន់ឈ្ងុយឈ្ងប់ របស់ផ្កាម្លិះគឺជាឱសថដ៏ស័ក្តិសិទ្ធ សម្រាប់សណ្តំការគេងឱ្យលង់លក់ស្រួល។ ក្រៅពីនេះ ផ្កាម្លិះក៏អាចជួយបន្ធូរអារម្មណ៍តានតឹន និងបង្កើនអារម្មណ៍ ឱ្យស្រស់ស្រាយឡើងវិញបានផងដែរ។ ម្យ៉ាងវិញ អ្នកអាចដាក់ផ្កាម្លិះមួយផើង ក្នុងបន្ទប់គេងក្បែរបង្អួច ហើយស្រោចទឹកឱ្យបានរាល់ថ្ងៃ ក្នុងអំឡុងពេលដែលវាចេញផ្កា។

៣. ម្លូមាស ម្លូប្រាក់

ម្លូមាស ម្លូប្រាក់
ម្លូមាស ម្លូប្រាក់

វាជារុក្ខជាតិដែលល្អបំផុត សម្រាប់បន្សុទ្ធបរិយាកាស និងសម្រួលដល់ការគេង ហើយក៏ងាយថែទាំ គឺស្រោចទឹកតែម្តងតែប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។ វាលូតលាស់ល្អ នៅពេលដែលអ្នក ដាក់វាដាំក្នុងផើងព្យួរ ដែលអាចជួយរំលេចនូវសម្រស់បន្ទប់គេង របស់អ្នកបានទៀតផង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានកូនតូច ឬសត្វចិញ្ចឹម អ្នកគួរតែដាំរុក្ខជាតិនេះ ឱ្យឆ្ងាយពីដៃពួកគេ ព្រោះវាមានជាតិពុល ដែលអាចមានគ្រោះថ្នាក់បាន។

៤.​ ប្រទាលពស់

ប្រទាលពស់
ប្រទាលពស់

វាជារុក្ខជាតិដែលជួយឱ្យអ្នក គេងលក់បានស្រួល ព្រោះវាជួយបឺតស្រូប ជាតិគីមីអាក្រក់មួយចំនួន ចេញពីក្នុងខ្យល់ ក្នុងបន្ទប់គេងរបស់អ្នក។ ម្យ៉ាងទៀត ប្រទាលប្រភេទនេះងាយស្រួលដាំ មិនចាំបាច់ស្រោចទឹកញឹកញាប់ និងមិនរំខានរឿងជ្រុះស្លឹករាយប៉ាយនោះទេ។

៥. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្តុយក្រពើ
ប្រទាលកន្តុយក្រពើ

រុក្ខឱសថមួយប្រភេទនេះ ល្អបំផុតសម្រាប់ការដាក់ក្នុងបន្ទប់គេង ព្រោះវាផលិតអុកស៊ីសែននៅពេលយប់ ដែលជួយបន្សុទ្ធខ្យល់ក្នុងបន្ទប់គេង។ រុក្ខជាតិនេះត្រូវការទឹកតិចបំផុត ដើម្បីទ្រទ្រង់សំណើមក្នុងខ្លួនរបស់វា ក្រៅពីនេះ សារធាតុជែលរបស់កន្ទុយក្រពើ ក៏អាចជួយព្យាបាលអាការៈរលាក ឬដាច់រលាត់តូចតាច សត្វល្អិតទិច ឬស្បែកឡើងស្ងួតជាដើម៕

ប្រភពInternet

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T