កំពុងពេញស្រលាញ់ ស្រាប់តែ YG ប្រកាសថា Jang Ki Yong នឹងចេញទៅបម្រើកងទ័ពចុងខែសីហានេះ

//s9.kh1.co/e1/e16f7c44c665a1548b24d432696a9f9ed5f5acd7.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាប្រុស Jang Gi Yong ដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍មហាជន ជិតដល់ពេលត្រូវឃ្លានកាយទៅបម្រើជាតិនៅចុងខែក្រោយនេះ ដែលដំណឹងនេះធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលមិនដាច់ចិត្តឲ្យអាយដលខ្លួនទៅឆ្ងាយសោះ។

កូរ៉េ៖ តារាសម្ដែងប្រុស Jang ki Yong បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង បន្ទាប់ពីបានចាប់ដៃគូសម្ដែងជាមួយរាជនីសម្រស់ Song Hye Kyo នៅក្នុងរឿងភាគថ្មី "Now , We Are Breaking Up" ដែលគ្រងនឹងចាក់បញ្ចាំងនៅចុងឆ្នាំ២០២១នេះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jang ki Yong
Jang ki Yong

ប៉ុន្ដែកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ ស្រាប់តែ YG Entertainment បានប្រកាសដំណឺងដែលធ្វើឲ្យហ្វេនមិនសុខចិត្តថា Jang Ki Yong អាយដលសំណព្វចិត្តរបស់ពួកគេ នឹងត្រូវឃ្លានឆ្ងាយពីបណ្ដាញសង្គមមួយរយៈ ដើម្បីធ្វើការបម្រើជាតិក្នុងជួរកងទ័ព។​

Jang ki Yong
Jang ki Yong

យោងតាមទីភ្នាក់ងាររបស់ YG Entertainment បានបញ្ជាក់ចេញរបាយការណ៍និងធ្វើការស្នើសុំការយោគយល់ពីមហាជនរបស់ តារាសម្ដែង Jang Ki Yong ដែលនឹងចូលបម្រើជាទាហានកាតព្វកិច្ចសកម្ម នៅថ្ងៃទី ២៣ ខែសីហាបន្ទាប់ពីបញ្ចប់ការថតរឿងភាគរបស់គាត់ "Now , We Are Breaking Up"

Jang ki Yong
Jang ki Yong

អ្វីដែលហ្វេនមិនអាចធ្វើចិត្តបាននោះ គឺពួកគេមិនអាចជូនដំណើរ Ki Yong ដូចតារាដ៏ទៃបានទេ ព្រោះដើម្បីបងា្ករការរីករាលដាលនៃ COVID-19 ទីតាំងនិងពេលវេលានៃការចុះឈ្មោះរបស់ តារាប្រុសនេះនឹងត្រូវលាក់ជាការសម្ងាត់៕

Jang ki Yong
Jang ki Yong

ប្រភព៖ ពោតផ្ទុះ- Popcornkh

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T