ចរិតដ៏ Toxic របស់តារានិករនីមួយៗ ដែលអ្នកគួរតែដឹង!

//s9.kh1.co/03/032d571eb0eaef230065f24d8107d24a77aaeb49.jpeg
យុវវ័យ

 ៣០-កក្កដា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

អ្នកគួរតែកែចរិត Toxic ទាំងនេះចេញទៅ បើចង់ឲ្យជីវិតអ្នកកាន់តែល្អប្រសើរ!

យល់ដឹង៖ មនុស្សម្នាក់តែងតែ ធ្លាប់មានកំហុសរៀងៗខ្លួន មិនមែនតែងតែត្រូវ ឬល្អឥតខ្ចោះរហូតទេ។ ពេលខ្លះក៏មានពេលដែលធ្វើឲ្យយើងក្លាយជាមនុស្ស Toxic បានដែរ ដូច្នេះត្រូវរៀនចេះគ្រប់គ្រង កុំឲ្យវាមកគ្របដណ្ដប់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអ្នកអំពី ចរិតដ៏ Toxic របស់តារានិករនីមួយៗ ដែលអ្នកគួរតែដឹង ៖

♈️ Aries (Mar 21 – Apr 19)

អ្នកមានការប្រតិកម្មហួសហេតុពេក នៅពេលណាដែលនរណាម្នាក់ និយាយមិនល្អ ទោះបីជាអ្នកធ្វើមិនបានល្អដូចដែលគេនិយាយក៏ដោយ។ 

អ្នកត្រូវរៀនចាប់ផ្តើមទទួលភាពខុសត្រូវ ចំពោះសកម្មភាពរបស់អ្នក និងអ្វីដែលអ្នកបានធ្វើខុស។

♉️ Taurus (Apr 20 – May 20)

អ្នកមិនសប្បាយចិត្ត នៅពេលដែលដៃគូធ្វើអ្វីប្លែក ហើយលួចមើលដៃគូរហូត ដើម្បីឱ្យប្រាកដថាពួកគេនឹងមិនធ្វើឱ្យអ្នកខូចចិត្តឡើយ។ 

អ្នកត្រូវរៀនពីរបៀបជឿទុកចិត្តអ្នកដទៃ និងទទួលនូវអ្វីដែលជាពាក្យរបស់ពួកគេ។

♊️ Gemini (May 21 – Jun 20)

អ្នកពិតជាមនុស្សដែលប្រែប្រួល ហើយតែងតែធ្វើឲ្យបែកបាក់នូវកិច្ចសន្យាជានិច្ច។ 

អ្នកត្រូវរៀនពីរបៀបធ្វើតាមអ្វី ដែលអ្នកនិយាយ ឬកុំនិយាយអ្វីទាំងអស់ ប្រសិនបើអ្នកមិនគោរពនូវពាក្យសន្យាទេ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកធ្វើបាបចិត្តមនុស្សគ្រប់គ្នា ហើយធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អចំពោះអ្នក។ 

អ្នកត្រូវរៀនពីរបៀបទទួលយក អ្វីដែលជាការពិត និងធ្វើអារម្មណ៍ឲ្យស្ងប់ ហើយនៅពេលដែលអ្នកនិយាយអ្វីមួយ ត្រូវប្រាកដថា កុំឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។

♌️ Leo (Jul 23 – Aug 22)

អ្នកទាត់របស់ និងស្រែក នៅពេលណាដែលអ្នកទទួលបានអ្វីមិនត្រូវចិត្ត។ 

អ្នកត្រូវរៀនពីរបៀបសម្រុះសម្រួល ជាមួយអ្នកដទៃ ជំនួសឱ្យការទទូចថា អ្នកដឹងច្បាស់ជាងពួកគេ ហើយបញ្ចប់កំហឹងដោយសន្តិវិធី។

♍️ Virgo (Aug 23 – Sep 22)

អ្នកបញ្ចប់អ្វីៗគ្រប់យ៉ាង ហើយដកមនុស្សម្នាចេញ នៅពេលនរណាម្នាក់ធ្វើឲ្យអ្នកឈឺ។ 

អ្នកត្រូវរៀនពីរបៀបប្រាស្រ័យទាក់ទងឲ្យបានប្រសើរ ជាជាងការកាត់អ្នកដទៃ ចេញពីឱកាសដែលអ្នកបានទទួល។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកវិនិច្ឆ័យអ្នកដទៃ ដោយផ្អែកលើសម្លៀកបំពាក់ របស់របរពួកគេ និងវត្តមាន នៅក្នុងបណ្តាញសង្គម។ 

អ្នកត្រូវរង់ចាំរហូតដល់អ្នកស្គាល់នរណាម្នាក់ច្បាស់ មុនពេលអ្នកបង្កើតគំនិតលើពួកគេ ព្រោះការមើលមនុស្សតែសម្បកក្រៅ គឺពិតជាខុសខ្លាំងណាស់។

♏️ Scorpio (Oct 23 – Nov 21)

អ្នកគឺជាមនុស្សដែលនឹងនិយាយដើមគេ គ្រប់រឿងទាំងអស់ដែលអ្នកបានដឹងពីពួកគេ ហើយក៏យកទៅនិយាយប្រាប់អ្នកផ្សេងទៀតឲ្យបានដឹង។ 

អ្នកត្រូវរៀនពីរបៀបរក្សាភាពស្ងៀមស្ងាត់ អំពីអ្វីដែលអ្នកដឹង ព្រោះវាអាចនឹងមិនច្បាស់ ១០០% ទេ។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកមានអារម្មណ៍ថា អ្នកពិតជាល្អប្រសើរ និងអស្ចារ្យជាងមនុស្សគ្រប់គ្នា។ 

អ្នកត្រូវរៀនពីរបៀប ឱ្យតម្លៃចំពោះភាពខុសគ្នារវាងមនុស្សម្នាក់ៗ ជំនួសឱ្យការវិនិច្ឆ័យពួកគេទាំងស្រុង ដោយមិនទាន់ដឹងពីពួកគេច្បាស់។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកយកចិត្តទុកដាក់តែលើខ្លួនឯងតែប៉ុណ្ណោះ ព្រោះអ្នកគិតថាមនុស្សគ្រប់រូប យកចិត្តទុកដាក់ ដោយសារយកតែផលប្រយោជន៍ពីអ្នកតែប៉ុណ្នោះ។ 

អ្នកត្រូវរៀនទុកចិត្តមនុស្ស ជំនួសឱ្យការរំពឹងថា នឹងមានអ្វីអាក្រក់បំផុតពីពួកគេ។

♒️ Aquarius (Jan 20 – Feb 18)

អ្នកយកអ្វីៗចូលមកក្នុងជីវិត ច្រើនជាងអ្វីដែលអ្នកឲ្យទៅគេវិញ។ អ្នកត្រូវរៀនពីរបៀប នៅក្បែរមនុស្សជាទីស្រឡាញ់របស់អ្នកតាមរបៀបដែលពួកគេនៅ និងផ្ដល់ឲ្យប្រចាំជានិច្ចសម្រាប់អ្នក។

♓️ Pisces (Feb 19 – Mar 20)

អ្នកតែងតែចាត់ទុកខ្លួនឯង ថាជាជនរងគ្រោះ នៅក្នុងសកម្មភាពណាមួយ ដែលអ្នកទទួលយកមិនបាន ហើយអ្នកគិតថាអ្នកត្រូវជានិច្ច។ អ្នកត្រូវរៀនពីរបៀបសារភាព នៅពេលអ្នកធ្វើខុស អំពីអ្វីមួយ និងទទួលស្គាល់ពីកំហុសរបស់អ្នក ព្រោះថាគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T