ក្រោយ Victoria Song សមាជិកក្រុម F(x) ផុសរូបថើបគ្នា អ្នកលេងអ៊ីនធើណែត ក៏បញ្ចេញប្រតិកម្មបែបនេះ

//s9.kh1.co/53/5302759855d3d6d97c4172c9a85ac63b63acdcda.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែងជនជាតិចិន Sunny Wang Xiao Chen បានបង្កើតការភ្ញាក់ផ្អើល ក្រោយបានបង្ហោះរូបថើបគ្នាជាមួយនឹង Victoria Song សមាជិកក្រុម F(x)

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ការបង្ហោះរបស់តារាសម្តែងជនជាតិចិន Sunny Wang Xiao Chen បាន បង្កើតការភ្ញាក់ផ្អើលមួយ ខណៈដែលវាមានលក្ខណៈពិសេសដែល Victoria Song សមាជិកក្រុម F(x) បានចំណាយពេលធ្វើខួបកំណើតរបស់ Xiao Chen ជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wang Xiao និង​ Victoria
Wang Xiao និង​ Victoria

ទន្ទឹមនឹងនោះ អ្វីដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែតកូរ៉េ ភ្ញាក់ផ្អើលនោះគឺ រូបថតខាងក្រោមដែលអ្នកទាំង ២ ត្រូវបានគេមើលឃើញថា កំពុងតែថើបមាត់គ្នាទៅវិញទៅមក ពេលដែលកំពុងកាត់នំ។ Wang Xiao បានបង្ហោះរូប ភ្ជាប់មកជាមួយនូវចំណងជើងថា

ស្ត្រីដែលល្អឥតខ្ចោះបំផុត នៅក្នុងភ្នែករបស់ខ្ញុំ ព្រោះនាងមានចិត្តល្អ ពូកែ គួរឲ្យស្រលាញ់ឧស្សាហ៍ព្យាយាម និងស្រស់ស្អាត…សូមអរគុណចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាពេញមួយថ្ងៃជាមួយខ្ញុំ។ 

Wang Xiao
ការបង្ហោះរបស់ Wang Xiao 
ការបង្ហោះរបស់ Wang Xiao 

ទោះបីជា អ្នកនិយមលេងអ៊ីនធើណែតកូរ៉េជាច្រើន បានបង្ហាញអារម្មណ៍តក់ស្លុតយ៉ាងណាក៏ដោយ វាពិតជារឿងធម្មតាទេ ដែលតារារួមអាជីពបង្ហាញការស្រលាញ់គ្នាទៅវិញទៅមក ដែលបច្ចុប្បន្នអ្នកទាំង ២ កំពុងសម្តែងក្នុងរឿងភាគចិន រឿង Dear Life ជាមួយគ្នា។

Wang Xiao និង​ Victoria
Wang Xiao និង​ Victoria

ខាងក្រោមនេះ ជាការបញ្ចេញមតិរបស់អ្នកនិយមលេងអ៊ីនធើណែត ៖

តារាកំពូលៗនៅចិន ច្រើនតែធ្វើបែបនេះដើម្បីបំពេញចិត្តអ្នកគាំទ្រ។

អ្នកនិយមលេងអ៊ីនធើណែត

ខ្ញុំមានន័យថា ខ្ញុំមិនអាចថើបមិត្តរបស់ខ្ញុំបានទេ ទោះបីវាជិតស្និទ្ធយ៉ាងណាក៏ដោយ។

អ្នកនិយមលេងអ៊ីនធើណែត

ខ្ញុំបានរៀននៅសាលាក្មេងស្រីអស់មួយជីវិតហើយ ខ្ញុំមិនដែលឃើញរឿងនេះទេ។

អ្នកនិយមលេងអ៊ីនធើណែត

ខ្ញុំអាចយល់ពីការថើបថ្ពាល់ ប៉ុន្តែ…៕

អ្នកនិយមលេងអ៊ីនធើណែត

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T