ទោះទៅដល់ទឹកដីអង់គ្លេស តែ Varane នឹងត្រូវពន្យារពេលពិនិត្យសុខភាពសិន

//s9.kh1.co/7f/7f66d599312c263be932b87f2e122c6af003748c.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទោះទៅដល់ទឹកដីអង់គ្លេស តែ Varane នឹងត្រូវពន្យារពេលពិនិត្យសុខភាពសិន។

អឺរ៉ុប៖ ក្លិបបិសាចក្រហម Manchester United ត្រូវគេរាយការណ៍ថា មិនទាន់បានកំណត់ថ្ងៃពិនិត្យសុខភាពសម្រាប់ខ្សែការពារ Raphael Varane នៅឡើយទេ ដោយសារតែរូបគេនឹងត្រូវធ្វើច​ត្តា​ឡី​ស័កជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Varane
Varane

ជាការពិតណាស់ ក្លឹប Manchester United ទើបតែប្រកាសអំពីការបញ្ចប់កិច្ចព្រមព្រៀងនាំយកខ្សែការពារឆ្នើម  Varane ពីក្លិប Real Madrid ជាផ្លូវការកាលពីថ្ងៃច័ន្ទ ដោយបានចុះកុងត្រារយៈពេល៤ឆ្នាំ ក្នុងតម្លៃខ្លួន៣៥លានផោន បូករួមប្រាក់រង្វាន់ផ្សេងៗទៀត។

Varane
Varane

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ Varane បានត្រលប់ទៅហ្វឹកហាត់ជាមួយនឹងក្លិប Real Madrid ដូច្នេះមានន័យថារូបគេប្រាកដជាបានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ រួចហើយផងដែរ៕

Varane
Varane

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T