ករណីឆ្លងរាលដាលខ្លាំងពេក​ ថៃយកទូរថភ្លើង ធ្វើជា​កន្លែងដាក់អ្នកជំងឺកូវីដ១៩ (មានវីដេអូ)

//s9.kh1.co/94/944b85484a2037ae36eac1ce5a07bc389dbc9fdd.jpg
សង្គម

 ២៨-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទូរថភ្លើងចំនួន ១៥ នឹងត្រូវ​រៀបចំដើម្បី​ទទួល​អ្នកជំងឺ

បាងកក៖ អភិបាលក្រុងបាងកក លោក Aswin Kwanmuang បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងបាងកកគ្រោងនឹង​រៀបចំគ្រែឱ្យបានចំនួន ២៤០បន្ថែមទៀត ដោយប្រើប្រាស់ទូរថភ្លើង សម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាស្រាល​។ នេះបើតាមប្រភពព័ត៌មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​ចំណាត់ការនេះ​ គឺ​ធ្វើឡើង ក្នុងខណៈករណីឆ្លងនៅទីក្រុងបាងកក បានបន្តកើនឡើងជាលំដាប់ ដែលជាហេតុធ្វើឱ្យមន្ទីរពេទ្យមិនអាចទទួលអ្នកជំងឺក្នុងចំនួនដ៏ច្រើនបាន។ អាជ្ញាធរថៃបញ្ជាក់ថា ទូរថភ្លើងចំនួន ១៥ នឹងត្រូវ​រៀបចំដើម្បី​ទទួល​អ្នកជំងឺ ​ដោយសង្ឃឹមថានឹងធ្វើរួចរាល់ ​ ហើយអាចបើកដំណើរការនៅថ្ងៃសុក្រ ៣០ ខែកក្កដា។

គួរជម្រាបថា បច្ចុប្បន្ន ប្រទេសថៃមានអ្នកឆ្លងកូវីដ១៩ ​​កើនឡើងដល់ ៥៤៣,៣៦១នាក់ ស្លាប់ ៤,៣៩៧នាក់ និងកំពុងសម្រាកព្យាបាល ១០,០៥១នាក់៕

ទូរថភ្លើងចំនួន ១៥ នឹងត្រូវ​រៀបចំដាក់អ្នកកើតកូវីដ១៩
ទូរថភ្លើងចំនួន ១៥ នឹងត្រូវ​រៀបចំដាក់អ្នកកើតកូវីដ១៩
ទីក្រុងបាងកកគ្រោងនឹង​រៀបចំគ្រែឱ្យបានចំនួន ២៤០បន្ថែមទៀត ដោយប្រើប្រាស់ទូរថភ្លើង
ទីក្រុងបាងកកគ្រោងនឹង​រៀបចំគ្រែឱ្យបានចំនួន ២៤០បន្ថែមទៀត ដោយប្រើប្រាស់ទូរថភ្លើង

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T