អស្ចារ្យណាស់! កម្ពុជា លក់សុនកហិតរកមីន ៦ក្បាល ឱ្យប្រទេសកេនយ៉ា និងស៊ូដង តម្លៃខ្ទង់ម៉ឺនដុល្លារ

//s9.kh1.co/bd/bdc420e36e0a25c24712dd34ff5fa208b57a95b8.jpg
សង្គម

 ២៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អស្ចារ្យណាស់! កម្ពុជា លក់សុនកហិតរកមីន ៦ក្បាល ឱ្យប្រទេសកេនយ៉ា និង ស៊ូដង

រាជធានីភ្នំពេញ៖ កម្ពុជាលក់សុនកហិតរកមីនចំនួន ៦ក្បាល ដល់ប្រទេសកេនយ៉ា និងប្រទសស៊ូដង់ខាងត្បូង ដើម្បីចូលរួមដោះមីននៅក្នុងប្រទេសដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកទាំងពីរនេះ។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថា CMAC។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ហេង រតនា​  អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានបញ្ជាក់ដូច្នេះថា៖

ស៊ូៗនៅពេលរស់នៅនិងបំពេញការងារនៅបរទេស! ពួកគេទាំង៦ក្បាលត្រូវចេញដំណេីរ ទៅក្រៅប្រទេសហេីយ! ២ក្បាលទៅប្រទេសកេនយ៉ា​ និង៤ក្បាលត្រូវទៅប្រទេសស៊ូដង់ខាងត្បូង។ អ្វីដែលជាមោទនភាពនៃក្រុមជំនាញសុនខសុីម៉ាក់នៅទីនេះ​ គឺអង្គភាពសុីម៉ាក់បានកែប្រែស្ថានភាពពីទិញឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា​ ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផងនិងគាំទ្រកិច្ចប្រតិបត្តិការក្នុងព្រះរាជាណាចក្រនេះផង! ។ នេះជា សមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់​ទាំងចំណេះដឹងនិងចំណេះធ្វេី ពង្រឹងសមត្ថភាពធនធានមនុស្ស​ នីតិវិធី​ និងសម្ភារ:បច្ចេកទេស! ខែ្មរអាចធ្វេីបាន! ។ 

លោក ហេង រតនា

បើតាម លោក ហេង រតនា ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកមួយ បានឱ្យដឹងថា សុនខចំនួន ៦ក្បាល គឺត្រូវបញ្ជូនទៅប្រទេសកេនយ៉ា២ ក្បាល និងប្រទេសស៊ូដងចំនួន ៤ក្បាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមការបញ្ជាទិញពីអង្គការ APOPO។ ក្នុងនោះ សុនខហិតមីននេះ មានតម្លៃពី៣៥០០ ដល់ទៅ២០០០០ដុល្លារអាមេរិក ក្នុងមួយក្បាល។ តែកន្លងមក ប្រទេសកម្ពុជាលក់បានខ្ពស់បំផុតត្រឹមតម្លៃតែ១ម៉ឺនដុល្លារប៉ុណ្ណោះ៕

សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
សុនខ បង្ហាត់ដោយ ស៊ីម៉ាក់
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T