ប្តីប្រពន្ធឱ្យតែ ប្រកាន់ខ្ជាប់ធ្វើរឿងទាំងនេះ ទោះមានអ្នកទីបីចូលមក ក៏មិនងាយបែកបាក់គ្នាដែរ

//s9.kh1.co/58/58f6273217c16b988721bcc32cf16e5e7826ae63.jpg
នារី

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្តីប្រពន្ធ បើមិនចង់ឱ្យអ្នកទីបី មានឱកាសចូលមកបំបែកបំបាក់ បានដោយងាយទេនោះ មនុស្សពីរនាក់ត្រូវតែប្រកាន់ខ្ជាប់ ធ្វើនូវរឿងទាំងនេះ ជានិច្ច នោះគ្មានថ្ងៃដែលអាចឱ្យអ្នកទីបី មកបំបែកបាក់បានឡើយ។

យល់ដឹង៖ នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ ប្រសិនបើចង់ឱ្យទំនាក់ទំនងរវាគ្នា មានភាពរឹងមាំនោះ មនុស្សពីរនាក់គួរតែមានការចេះជួយគ្នា ទៅវិញទៅមក ក្នុងការថែរក្សានូវចំណងអាពាហ៍ពិពាហ៍នោះ ម្យ៉ាងវិញ ទំនាក់ទំនងប្តីប្រពន្ធ ដែលអាចមានភាពរឹងមាំបាន គឺវាអាស្រ័យទៅលើមនុស្សពីរនាក់ ដែលបានខិតខំថែរក្សាវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត មិនថាទំនាក់ទំនងប្តីប្រពន្ធ មានបញ្ហាជាមួយគ្នា​ រហូតដល់មានវត្តមានអ្នកទីបី ចូលមកបំបែកបំបាក់ខ្លាំងប៉ុណ្ណានោះទេ ឱ្យតែមនុស្សពីរនាក់ដែលជាប្តីប្រពន្ធ ប្រកាន់ខ្ជាប់ធ្វើនូវរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ប្តីប្រពន្ធច្បាស់ជាគ្មានថ្ងៃ ដែលអាចបែកបាក់គ្នា បានដោយងាយឡើយ។

ប្តីប្រពន្ធឱ្យតែប្រកាន់ខ្ជាប់ធ្វើរឿងទាំងនេះ ទោះមានអ្នកទីបីចូលមក ក៏មិនងាយបែកបាក់ដែរ៖

១. ដឹងពីអ្វីដែលគួរតែផ្តល់ឱ្យគ្នាទៅវិញទៅមក

រូបតំណាង
រូបតំណាង

ក្នុងនាមជាប្តីប្រពន្ធ ប្រសិនបើចង់រក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានរឹងមាំ ដោយមិនអាចឱ្យអ្នកទីបី ចូលមកបំបែកបានដោយងាយនោះ មនុស្សពីរនាក់ គួរតែព្យយាមស្វែងយល់ពីគ្នា ឱ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើបាន នាពេលនោះហើយ ដែលមនុស្សពីរនាក់ បានដឹងថាអ្វីដែលគួរតែផ្តល់ឱ្យគ្នា ទៅវិញទៅមក ម្យ៉ាងវិញ បើប្តីប្រពន្ធមានការយល់ចិត្តគ្នាហើយនោះ ទោះមនុស្សទីបីល្អខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនអាចបំបែកបំបាក់បាន ដោយងាយឡើយ។

២. ចេះកែតម្រូវឱ្យគ្នា

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ ការកើតមានកំហុសឆ្កង វាគឺជារឿងដែលធម្មតាទៅហើយ ព្រោះគ្មាននរណាម្នាក់ អាចល្អឥតខ្ចោះបាននោះទេ សំខាន់ឱ្យតែចេះដឹងពីកំហុស ហើយម្ខាងទៀតចេះយោគយល់ និងជួយកែតម្រូវឱ្យគ្នានោះ កុំថាឡើយតែអ្នកទីបី ចូលមកបំបែកបំបាក់មិនបាន ទោះអ្នកទីបីនោះ មានលក្ខណៈសម្បត្តិល្អឥតខ្ចោះ ប្រៀបមិនបានក៏ដោយ ក៏មិនអាចកែប្រែចិត្ត របស់មនុស្សពីរនាក់ ដែលជាប្តីប្រពន្ធនឹងគ្នាបានដែរ។

៣. មានការគោរពចំពោះគ្នា

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ ការចេះគោរពនិងឱ្យតម្លៃគ្នា ទៅវិញទៅមក វាគឺជារឿងដែលសំខាន់ខ្លាំងណាស់ ហេតុនេះហើយ បើប្តីប្រពន្ធ ដែលតែងតែប្រកាន់ខ្ជាប់ នូវការគោរពនិងឱ្យតម្លៃគ្នានោះ ទោះជាអ្នកទីបីចូលមកបំបែកបំបាក់ និងធ្វើឱ្យយល់ច្រឡំនឹងគ្នា ខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនអាចបំបែកបាក់ប្តីប្រពន្ធ ដែលមានការគោរពចំពោះគ្នា បានដោយងាយឡើយ។

៤. ចេះស្តាប់ហេតុផលគ្នា

រូបតំណាង
រូបតំណាង

ការកើតមានបញ្ហា នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ គឺជៀសមិនផុតឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺមនុស្សពីរនាក់ នៅពេលដែលកើតមានបញ្ហា អ្វីមួយឡើងមកនោះ គឺត្រូវតែចេះស្តាប់ហេតុផលរបស់គ្នា​ និងមានការទុកចិត្តទៅវិញទៅមក ហើយវាក៏ជាអ្វី ដែលមិនអាចឱ្យអ្នកទីបី មានឱកាសក្នុងការបំបែកបំបាក់ ទំនាក់ទំនងប្តីប្រពន្ធពីរនាក់ បានដោយងាយឡើយ ម្យ៉ាងវិញ វាក៏ធ្វើឱ្យប្តីប្រពន្ធពីរនាក់ កាន់តែមានភាពជឿជាក់លើគ្នា កាន់តែខ្លាំង ហើយចំណងអាពាហ៍ពិពាហ៍ ក៏កាន់តែរឹងមាំខ្លាំង ផងដែរ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T