Chelsea អាចនឹងយក Zouma ទៅចរចាប្ដូរយកខ្សែការពារឆ្នើមនៅ La Liga រូបនេះ

//s9.kh1.co/d6/d6ce407e835e0b25639c625911ee626e9cade013.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Chelsea ចង់យក Zouma ទៅប្ដូរយកខ្សែការពារ Jules Kounde

អង់គ្លេស៖ យោងតាមសារព័ត៌មាន Goal គឺក្លិបតោខៀវ Chelsea កំពុងចរចាយកខ្សែការពារ Jules Kounde ពី Sevilla បន្ទាប់ពីកីឡាកររូបនេះបានកសាងឈ្មោះក្លាយជាខ្សែការពារឆ្នើមមួយរូបនៅក្របខណ្ឌ La Liga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Jules Kounde 
ខ្សែការពារ Jules Kounde 

ប៉ុន្តែ Chelsea បានដាក់សំណើល្អៗដល់ Sevilla គឺគ្រោងនឹងយកខ្សែការពារ Kurt Zouma ទៅប្ដូរយក Kounde ខណៈដែលកីឡាករវ័យ២២ឆ្នាំរូបនេះចង់ផ្ទេរមកលេងនៅទឹកដី Stamford Bridge ដែរ។

ខ្សែការពារ Jules Kounde 
ខ្សែការពារ Jules Kounde 

Sevilla នឹងលក់តារាឆ្នើមរូបនេះគឺទាល់តែ Chelsea ដាក់សំណើទឹកប្រាក់ទាក់ចិត្តដោយគេមិនទាន់ដឹងទេថាការចរចានោះទទួលបានលទ្ធផលបែបណា។

ខ្សែការពារ Jules Kounde 
ខ្សែការពារ Jules Kounde 

គួរបញ្ជាក់ផងដែរថា Jules Kounde ផ្ទេរពីក្លិប Bordeux មក Sevilla កាលពីឆ្នាំ២០១៩ ដោយនៅរដូវកាលមុនគេចូលលេងបាន៣៣ប្រកួត ដែលធ្វើឲ្យគេមានឈ្មោះចូលលេងនៅក្រុមជម្រើសជាតិបារាំងសម្រាប់ព្រឹត្តិការណ៍ Euro 2020 ផងដែរ។

ខ្សែការពារ Jules Kounde នៅជម្រើសជាតិបារាំង
ខ្សែការពារ Jules Kounde នៅជម្រើសជាតិបារាំង

ក្រៅពី Chelsea គឺ Manchester City ក៏ទំនងជាចាប់អារម្មណ៍រូបគេដែរ៕

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T